ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ក្រសួង​មុខងារសាធារណៈ រៀបចំ​កិច្ចប្រជុំ​ជាមួយ​១០ ក្រសួង ស្ថាប័ន ម្តង​មួយៗ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន ទាំង​១០

ក្រសួង​មុខងារសាធារណៈ រៀបចំ​កិច្ចប្រជុំ​ជាមួយ​១០ ក្រសួង ស្ថាប័ន ម្តង​មួយៗ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន ទាំង​១០

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រយៈពេល​២​សប្តាហ៍​កន្លងមកនេះ ក្រសួង​មុខងារសាធារណៈ ក្នុងនាម​ជា​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​គ​.​វ​.​រ​.) បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន​បាន​ចំនួន​៧ ក្នុងចំណោម​១០ រួមមាន​៖ (១)​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (២)​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (៣)​ក្រសួង​ព័ត៌មាន (៤)​ក្រសួង​បរិស្ថាន (៥)​ក្រសួង​អភិវឌ្ឍន៍ជនបទ (៦)​ក្រសួង​ពាណិជ្ជកម្ម និង (៧)​ក្រសួង​រ៉ែ និង​ថាមពល​។ កិច្ចប្រជុំ​នីមួយៗ ដឹកនាំ​ដោយ ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ប្រតិបត្តិ​នៃ គ​.​វ​.​រ​.​។​

​ក្រៅ​ពី​ក្រសួង​សាមី កិច្ចប្រជុំ​នីមួយៗ​ក៏​ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ដែល​មាន​មុខងារ និង​តួនាទី​ភារកិច្ច ប្រហាក់ប្រហែលគ្នា ឬ​ប្រទាក់ក្រឡា​គ្នា និង​អង្គភាព​ដែល​ពាក់ព័ន្ធ​ផងដែរ ដើម្បី​ពិនិត្យ និង​ស្វែងរក​ធាតុ​ចូល ធ្វើយ៉ាងណា​ធានា​កែលម្អ​ភាព​ត្រួតស៊ីគ្នា​នៃ​មុខងារ​ភារកិច្ច​របស់​ក្រសួង ស្ថាប័ន​នីមួយៗ ហើយ​ធានា​ឱ្យ​ការរៀបចំ​និង​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង ស្ថាប័ន​ទាំងអស់ អនុលោម​យុទ្ធសាស្ត្រ​បញ្ច​កោណ និង​គោលការណ៍​កែទម្រង់រដ្ឋបាល​សាធារណៈ រាជ​រដ្ឋា​បាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា «​ពង្រឹង ជាជាង​ពង្រីក​»​។ ចំណុច​មួយចំនួន​ដែល​អាច​លើក​ជា​ឧទាហរណ៍​បាន​ចេញពី​កិច្ចពិភាក្សា មានដូចជា​៖ ការរៀបចំ​រចនាសម្ព័ន្ធ​ច្របាច់​បញ្ចូល​អង្គភាព​ដែល​មាន​តួនាទី​ប្រហាក់ប្រហែល​, ការរៀបចំ​មុខងារ​ស្នូល​និង​មុខងារ​រង​របស់​អង្គភាព​, សមត្ថកិច្ច​ដឹកនាំ​និង​គ្រប់គ្រង​, និង​មុខងារ​ដែល​បាន​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជា​ដើម ។​ល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល