ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជ្រាប ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ឈ្មោះ អែម នាង មិន​មាន​ក្នុង​បញ្ជី​គ្រប់គ្រង​កងរាជអាវុធហត្ថ​ទេ​

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជ្រាប ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ឈ្មោះ អែម នាង មិន​មាន​ក្នុង​បញ្ជី​គ្រប់គ្រង​កងរាជអាវុធហត្ថ​ទេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥
​ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​អនុញ្ញាត​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន​ជ្រាប​ដូច​ខាងក្រោម​៖

១-​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះ​វេលា​ម៉ោង​៦​ជាង​ពេល​ព្រឺ​ក មាន​ករណី​ផ្ទះ​អាវុធ​បណ្តាលឱ្យ​របួស​នគរបាល​១​រូប​ចំ​ភ្លៅ នៅ​ភូមិ​ឡ​តិ៍ឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម មូលហេតុ​កម្លាំង​នគរបាល​បាន​ប្រតិបត្តិ​បង្ក្រាប​ជនសង្ស័យ​ប្លន់​ម៉ូតូ​។ ដោយសារ​ជនសង្ស័យ​បាន​អះអាង​ថា ខ្លួន​ជា​អតីត​កងរាជអាវុធហត្ថ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​ឯកឧត្តម ព្រះរាជអាជ្ញា បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​។​

២-​ជនសង្ស័យ​ឈ្មោះ អែម នាង ហៅ​ប្រេ​ស៊ីល មុខរបរ​អ្នករត់​តាក់ស៊ី និង​ជា​បុគ្គលិក​វី​ញ រស់នៅ​ភូមិ​កំពង់​ឬ​ស្សី ឃុំ​ជី​រោទិ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​កើតហេតុ​។

​ជនសង្ស័យ​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ឆ្នាំ ពី​បទ​ឃាតកម្ម នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​។ ជនសង្ស័យ​បាន​អះអាងថា បាន​ចូល​បម្រើ​អាវុធហត្ថ​នៅ​ឆ្នាំ​១៩៩៣ វគ្គ​ទី​១ បាន​រត់​ចោល​ជួរ​នៅ​ឆ្នាំ​១៩៩៩​។

​តាម​ការស្រាវជ្រាវ​របស់​ជំនាញ​បុគ្គលិ​កកងរាជអាវុធហ​ត្ថ​លើផ្ទៃ​ប្រទេស ឈ្មោះ អែម នាង មិន​មាន​ក្នុង​បញ្ជី​គ្រប់គ្រង​កងរាជអាវុធហត្ថ​ទេ​។​

៣-​ករណីនេះ ជំនាញ​នគរបាល​ខេត្ត​កំពង់ចាម​កំពុង​បន្ត​នីតិវិធី​។​
​សូម​គោរព​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាប​ជា​ព័ត៌មាន ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល