ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ស្នាក់ការ​និង​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ក្នុងភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ស្នាក់ការ​និង​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ក្នុងភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ស្នាក់ការ​និង​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ទី​១ ក្នុងភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។

​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់ មាន​សមត្ថភាព​ផលិត​កូនឈើ​បាន​ជាង ១​លាន​ដើម ក្នុង​មួយ​ឆ្នាំ បាន​លេចចេញ​ជា​រូបរាង​ដោយ​គំនិត​ផ្តួចផ្តើម និង​ដឹកនាំ​បង្កើតឡើង ដោយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​សាងសង់​ដោយ​បាន​បំពាក់​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​។ ក្រសួង​បរិស្ថាន រៀបចំ​បង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ខ្នាត​តំបន់​នេះ​ឡើង ដើម្បី​ជួយ​ពង្រីក​វិសាលភាព​គម្រប​បៃតង តាមរយៈ​ការរួមចំណែក​ដាំ​ដើមឈើ​ពី​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ឈាន​ឆ្ពោះ​ទៅ​អនាគត​កម្ពុជា មាន​គម្រប​ព្រៃឈើ​ច្រើន និង​ជា​ប្រទេស​អព្យាក្រឹត​កាបូ​ន នៅ​ឆ្នាំ​២០៥០​។

​សូមបញ្ជាក់​ថា ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​ចំនួន​៣​គឺ ស្អាត បៃតង និង​ចីរភាព ក្រសួង​បរិស្ថាន បាន​រៀបចំ​ថ្នាល​បណ្តុះ​កូន​ឈើ​នៅ​ទូទាំង​រាជធានី​ខេត្ត​។

​ក្រសួង​បរិស្ថាន​បាន​ធ្វើ​ការចែក​កូន​ឈើ ដែល​បាន​បណ្តុះ​ទាំងនោះ ជូន​ដល់​សាធារណជន​ដោយ​ឥតគិតថ្លៃ ចំនួន ១.៣​លាន​ដើម តាមរយៈ​ការរៀបចំ​ពិព័រណ៍​ចែក​កូន​ឈើ ក្រោម​មូលបទ «​ពន្លក​បៃតង​» នៅក្នុង​ឆ្នាំ​២០២៤​។

​បន្ថែម​ពី​នេះ​ទៀត ក្រសួង​បរិស្ថាន បាន​និង​កំពុង​រៀបចំ​សាងសង់​ស្ថានីយ៍​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ចំនួន ០៥​ស្ថានីយ៍ ក្នុងនោះ​ថ្នាល​បណ្តុះ​កូនឈើ​តំបន់​ទី​១(៣​ហិកតា​) បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី នា​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់មក​នៅ​ខេត្ត​មណ្ឌលគិរី ខេត្តសៀមរាប ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល