ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ក្រសួង​បរិស្ថាន​៖ អញ្ជើញ​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ឆ្នើម ៥​រូប ដើម្បី​ចែករំលែក​បទពិសោធន៍​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី នៅ​ឱកាស​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៥

ក្រសួង​បរិស្ថាន​៖ អញ្ជើញ​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ឆ្នើម ៥​រូប ដើម្បី​ចែករំលែក​បទពិសោធន៍​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី នៅ​ឱកាស​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ឆ្នើម​ចំនួន ៥​រូប ដែល​បាន​អញ្ជើញ​មក​ពី​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ធ្វើ​ជា​វាគ្មិន​កិត្តិយស​ចែករំលែក​បទពិសោធន៍​ការងារ ក្នុង​ភាព​ជា​អ្នកដឹកនាំ ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី​នៃ​ក្រសួង​បរិស្ថាន ឱ្យមាន​ភាព​អង់អាច​ក្លាហាន ក្លាយទៅជា​ថ្នាក់ដឹកនាំ​បន្តវេន​ជា​ស្ត្រី​នៅ​ថ្ងៃ​អនាគត​។ ការរៀបចំ និង​បង្ក​ឱកាស​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ នៅក្នុង​មិ​ទ្ទិញ​អបអរ​ខួប​លើក​ទី ១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» នៃ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។

​សារ​គន្លឹះ​ក្នុង​ការជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ ដែល​បាន​ចែករំលែក​នា​ឱកាស​ទិវា​អន្តរជាតិ​នារី​នាពេលនេះ​គឺ ទី​១ ភាព​ជា​គំរូ​របស់​ស្ត្រី​ថ្នាក់ដឹកនាំ​មុន​ដែល​ជា​លំ​អាន​សម្រាប់​ស្ត្រី​ជា​អ្នកដឹកនាំ​បន្តវេន ទី​២ ផ្នត់គំនិត ដែល​កត្តា​ផ្នត់គំនិត​នេះ បាន​ផ្តោត​លើ​ឧបនិស្ស័យ ឬ​ទេពកោសល្យ​ពី​កំណើត​របស់​ស្ត្រី​ដែលមាន និង​មួយទៀត​គឺ​ការអភិវឌ្ឍ​ខ្លួន​ជា​ប្រចាំ​។ ទី​៣ គឺ​សច្ចភាព ឬ​ហៅ​ថា​សុ​ក្រិត​ភាព​ការងារ និង​ទី​៤ ការកំណត់​ផែនការ​ជា​អាទិភាព​ទាំង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន ហើយ​អ្វី​ដែល​ជា​ផ្នែក​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី គឺជា​ការគាំទ្រ​ពី​ក្រុមគ្រួសារ និង​សង្គម នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​របស់​វាគ្មិន​កិត្តិយស​ទាំង ៥​រូប ដែល​បាន​ឆ្លើយតប​នឹង​សំណួរ «​តើ​កត្តា​អ្វីខ្លះ​ដែល​នាំឱ្យ​លោក​ជំទាវ លោកស្រី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​តួនាទី​នាពេល​បច្ចុប្បន្ន​នេះ​?» ដែល​សម្របសម្រួល និង​ដឹកនាំ​កិច្ច​ពិភាក្សា​ដោយ លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​។​

​សូម​ជម្រាប​ជូន​ថា ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​ឆ្នើម​ចំនួន ៥​រូប ដែល​ជា​វាគ្មិន​កិត្ត​យស នៅក្នុង​មិ​ទ្ទិញ​អបអរ​ខួប​លើក​ទី ១១៤ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​សិទ្ធិ សមភាព និង​ភាព​អង់អាច ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​» រួមមាន លោកជំទាវ ខេង សំ​វ៉ា​ដា សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ លោកជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកស្រី សែម ស្រី​តូច ប្រធាន​គណៈកម្មការ​ផ្នែក​ទីផ្សារ នវានុវត្តន៍​នៃ​សមាគម​សហគ្រិន​ស្ត្រី និង​លោកស្រី ភា​ណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម​ប្រចាំ​នៅ​កម្ពុជា និង​ដែល​មាន​អ្នកចូលរួម​ជា​ស្ត្រី​ប្រមាណ​ជាង ៤០០​រូប ក្នុង​នោះ​មន្ត្រីរាជការ​ស្ត្រី​ជា​ឧទ្យានុ​រ​ក្ស​ប្រមាណ​ជិត ៤០​នាក់​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល