ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ចាប់​បាន​ជនសង្ស័យ ម្នាក់​ហើយ នៅ​បក្ខពួក​ច្រើន​នាក់​កំពុង​គេចខ្លួន ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន រហូត​លោត ចេញពី​រថយន្ដ ម៉ាក​ព្រុស​ព័ណ៌​ក្រហម

ចាប់​បាន​ជនសង្ស័យ ម្នាក់​ហើយ នៅ​បក្ខពួក​ច្រើន​នាក់​កំពុង​គេចខ្លួន ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន រហូត​លោត ចេញពី​រថយន្ដ ម៉ាក​ព្រុស​ព័ណ៌​ក្រហម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​លោត ចេញពី​រថយន្ដ ម៉ាក​ព្រុស​ព័ណ៌​ក្រហម កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ ត្រង់​ចំណុច​លើ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ស្ថិតក្នុង​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល​។​

​យោង​តាម​អ្នកនាំពាក្យ​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បានឲ្យដឹងថា​៖ «​កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:១០​នាទី មាន​សារព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថត​បាន​សកម្មភាព​ជនជាតិ​ចិន​លោត​ចេញពី​រថយន្ត​ម៉ាក Prius នៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ស្ថិតក្នុង​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ភ្លាម​នោះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដោយ​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចុះ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ក្នុងករណី​អំពើ​ចាប់ និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​»​។​
*​ជនរងគ្រោះ ០១​នាក់ មានឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EN6418573 មាន​សុពលភាព​លិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាព​ទិដ្ឋាការ ០២.០៤.២០២៥ ។​
*​ជនសង្ស័យ​ចំនួន​០៥​នាក់ ជនជាតិខ្មែរ និង​បក្ខពួក ១.​ឈ្មោះ ជា វុទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ឃាត់ខ្លួន​) និង​ទី ២.​ជនជាតិ​ខ្មែរ​ចំនួន ០៤​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស និង​បក្ខពួក​។​
*​វត្ថុតាង​ចាប់​យក​រួមមាន​៖ រថយន្ត ០១​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ក្រហម ផលិត​ឆ្នាំ​២០០៥ ពាក់​ផ្លាកលេខ ភ្នំពេញ 2BJ-5042, វ៉ា​លី ពណ៌​ប្រផេះ ០១ (​របស់​ជនរងគ្រោះ​) ,​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ ០១
-​អាវយឺតរ​ងាដៃ​វែង​មាន​មួក ពណ៌​ខ្មៅ ០១ ,​ខោខ្លី ពណ៌​ខ្មៅ ០១ ,​ទូរស័ព្ទ ០១​គ្រឿង ម៉ាក OPPO ពណ៌​ផ្ទៃមេឃ (​មាន​បែក​ផ្ទៃ​ខាងក្រោយ​) ទូរស័ព្ទ ០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ​។​
​សភាព​រឿងហេតុ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១:០៥​នាទី ឈ្មោះ ជា វុទ្ធី បាន​ទៅ​ដឹក​ជនរងគ្រោះ​ឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ចេញ​ពី​ព្រលាន​យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​បន្តដំណើរ​ទៅ​យក​បក្ខពួក​ចំនួន​០៣​នាក់​ទៀត ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ នៅ​ម្តុំ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​។​

​ពេល​មក​ដល់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ខ្លួន​បាន​ឃើញ​បក្ខពួក​របស់​ខ្លួន ពាក់អាវ ពណ៌​ខ្មៅ ឈរ​នៅ​ចិញ្ចើមផ្លូវ ហើយ​ខ្លួន​បាន​អែប​រថយន្ត ហើយ​បក្ខពួក​ក៏​បាន​ឡើង​លើ​រថយន្ត​ដោយ​ម្នាក់​បាន​មក​ជិះ​ខាង​មុខ​ស្តាំ​ដៃ​ខ្លួន រីឯ​បក្ខពួក​ចំនួន ០២​នាក់​ទៀត បើក​ទ្វារ​ក្រោយ​ចូល​ក្នុង​រថយន្ត រួចខ្លួន​ក៏​បាន​ធ្វើដំណើរ​បន្ត​ទៅមុខ ទិសដៅ​ទៅ​បាវិត​។​

​លុះ​បាន​បន្តិច​បក្ខពួក​០២​នាក់ ដែល​ជិះ​ខាងក្រោយ​នោះបាន​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ នឹង​បាន​ដកហូត​យក​ទូរស័ព្ទ ហើយ​ម្នាក់​ដែល​ជិះ​នៅខាងមុខ ក៏​បាន​ស្ទុះ​មកជួយ ហើយ​ស្រែក​ថា ជួយ​ចាប់​គ្នាៗ​ទៅ ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ជា​ភាសា​ចិន​វិញ ហើយ​ក៏​ប្រតាយប្រតប់​គ្នា​ប្រហែល​១០​នាទី ដោយ​រូប​ខ្លួន​មាន​ការភ័យខ្លាច​ក្រឡាប់​រថយន្ត ព្រោះ​ជនរងគ្រោះ​បាន​ស្ទុះ​បើកទ្វារ​ឆ្វេង​ខាងក្រោយ និង​ប៉ះ​ដៃ​ចង្កូតរថយន្ត ក្រោយមក​ទៀត​ជន​រងគ្រោះ​ក៏​បាន​រើ​បម្រាស​ខ្លួន រួច​ចុច​កញ្ចក់​ទម្លាក់ ហើយ ស្ទុះ​លោត​ចេញ​តាម​កញ្ចក់ទ្វារ​ឡាន តែ​ត្រូវ​បក្ខ​ពួកខ្លួន​ទាំង​០៣​នាក់ ខ្លះ​ចាប់ដៃ ខ្លះ​ចាប់ជើង ហើយ​ខ្លួន​បាន​ស្រែក​ឱ្យ​បក្ខពួក​ប្រឡែង​ជនរងគ្រោះ រួចខ្លួន​ក៏​បាន​បន្ថយ​ល្បឿន​រថយន្ត ហើយ​ជនរងគ្រោះ​បាន​លោត​ចេញពី​រថយន្ត​តែ​ម្តង​។​

​ភ្លាមៗ​នោះ ឈ្មោះ ជា វុទ្ធី ជា​អ្នកបើករថយន្ដ បាន​ទាក់ទង​ទៅ​ឈ្មោះ ឧត្តម ដែលជា​អ្នក​ចាត់ចែង នឹង​បាន​ប្រាប់ថា «​បងៗ វា​រត់​រួច​ហើយ បន្ទាប់មក​ឈ្មោះ ឧត្តម នោះ ក៏​ឱ្យ​ខ្លួន​ទម្លាក់​បក្ខពួក​០៣​នាក់​នោះ​ចុះ រួច​ឲ្យ​ខ្លួនគេច​ទៅណា​ទៅៗ ផុត​ពី​កន្លែង​ហ្នឹង​»​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ កំពុងតែ​បន្ត​ធ្វើ​ការស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​ដែល​កំពុងតែ​រត់​គេចខ្លួន យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឱ្យ​ខាន​តែ​បាន​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល