ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​ល្បែងស៊ីសង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោះត​ឡូតូ កំពុងតែ​បើក​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ផ្ទះ​ឈ្មោះ អន់ អើ​ន ស្ថិតនៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ផ្ទុយ​ពី​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង និង គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​សារាចរ​ណែនាំ ស្តីពី ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ និង​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ផលប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង ខុសច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់ រាជរដ្ឋាភិបាល​។​

​ក្រសួង​មហាផ្ទៃ​ថែមទាំង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់​សហការ​ជាមួយ​ស្ថាប័ន​ធនាគារ ដើម្បី​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ពី​ប្រភព​នៃ​ការបញ្ជូន​ប្រាក់​ទៅមក​រវាង​ក្រុម​អ្នកលេង​ល្បែង និង​មេ​ល្បែងស៊ីសង​ផងដែរ​។​

​គួរបញ្ជាក់​ថា ល្បែងស៊ីសង​ខុសច្បាប់​នេះ បណ្តាល​ឱ្យ​អ្នក​ញៀន​ល្បែង ហិនហោច​ទ្រព្យសម្បត្តិ កើត​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ប្រភព​បង្កើត​អ្នក​ញៀន​ថ្នាំ អំពើចោរកម្ម អសន្តិសុខ​សង្គម​ជាដើម​។​ល​។ តើ​ហេតុអ្វី​បាន​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចុះបង្ក្រាប​សោះ​.​។​

​យោង​តាម​ច្បាប់ ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង
*​អ្នកញៀន​ល្បែងស៊ីសង ផ្អែក​តាម​..
​មាត្រា​៤៖ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​១​ម៉ឺន​រៀល ដល់ ៥​មុឺន​រៀល រឺ ដាក់​គុក​ពី​១​សប្តាហ៍ ដល់ ១​ខែ​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​១​ខែ ដល់ ១​ឆ្នាំ​។​

*​មេ​បន​ល្បែងស៊ីសង ផ្អែក​តាម​..
​មាត្រា​៥៖ ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ ចំពោះ​អ្នក​បើក​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា ៕

​

 

ចៅសង្កាត់ព្រៃកំពឹស លោក កន សុកាន

 

មេប៉ុស្តិ៍ព្រៃកំពឹស សៅ ពន្លក

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល