ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ពិធី​ប្រកាស​តែងតាំង​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ និង​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​ទិសដៅ​ឆ្នាំ​២០២៥ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ស្រុក​

ពិធី​ប្រកាស​តែងតាំង​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ និង​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​ទិសដៅ​ឆ្នាំ​២០២៥ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ស្រុក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ ឌុ​ង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​( ស​.​ស​.​យ​.​ក​.)​ស្រុក​ត្បូងឃ្មុំ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​កា​ងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន ស​.​ស​.​យ​.​ក​) ស្រុក​ត្បូងឃ្មុំ​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាស្រុក​ត្បូងឃ្មុំ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រតិភូ​សមាជិក​(​ស​.​ស​.​យ​.​ក​)​ថ្នាក់​ខេត្ត លោក សេង សុខ​ខឿន អភិបាល​ស្រុក​ត្បូងឃ្មុំ ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី​អភិបាលរង​ស្រុក លោក លោកស្រី​ប្រធាន​ការិយាល័យ​/​អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី​មេឃុំ​ទាំង​១៤ ស្មៀន​ឃុំ​ទាំង​១៤ ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ជាច្រើន​រូប​ផងដែរ​។​

​លោក ឡាង សុផល អនុប្រធាន​(​ស​.​ស​.​យ​.​ក​)​ខេត្ត​ត្បូងឃ្មុំ បាន​ឡើង​អាន​នៅ​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ដែល​បាន​សម្រេច​តែងតាំង លោក សេង សុខ​ខឿន ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​ត្បូងឃ្មុំ ជំនួស​លោក ម៉ម ស៊ុន ដែល​បាន​ចូលនិវត្តន៍​។​

​បន្ទាប់មក លោក សេង សុខ​ខឿន​ប្រធាន​(​ស​.​ស​.​យ​.​ក​)​ស្រុក​ត្បូងឃ្មុំ ដែល​ទើប​ត្រូវបាន​តែងតាំង​ថ្មី សម្តែង​នៅ​ការផ្តាច​ជ្ញា​ចិត្ត ធ្វើ​ការដឹកនាំ​ក្រុមការងារ និង​សមាជិក សមាជិការ​នៃ ស​.​ស​.​យ​.​ក ស្រុក បន្ត​អនុវត្ត​កិច្ចការងារ​របស់ ស​.​ស​.​យ​.​ក ស្រុក ឱ្យបាន​រីកចម្រើន​បន្ថែម​ទៀត និង​ស្រប​តាម​គោលដៅ​របស់ ស​.​ស​.​យ​.​ក ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ដែល​បាន​ដាក់ចេញ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ម៉ៅ ឌុ​ង ប្រធាន​(​ស​.​ស​.​យ​.​ក​)​ខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍​សាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការងារ​របស់​(​ស​.​ស​.​យ​.​ក​)​ស្រុក​ត្បូងឃ្មុំ ដែល​បាន​អនុវត្ត​កិច្ច​ការងារ​បាន​យ៉ាង​ល្អ​នា​ពេលកន្លងមក និង​សូម​ឱ្យ​បន្ត​អនុវត្ត​កិច្ចការងារ​នេះ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។​

​ឯកឧត្តម​ប្រធាន​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាននិងកំពុង​ដឹកនាំ​ប្រទេសជាតិ​មាន​ការរីកចម្រើន ព្រមទាំង​បាន​ធ្វើឱ្យ​កេរិ៍ឈ្មោះក​ម្ពុ​ជាល្បី​ខ្ចរខ្ចាយ​លើ​ឆាក​អន្តជាតិ តាមរយៈ​ព្រឹត្តការណ៍​សំខាន់ៗ តំបន់​រមណីដ្ឋាន​វប្បធម៌​សំខាន់ៗ ជាពិសេស​ព្រឹត្តការណ៍​សាទរ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ទើបតែ​បញ្ចប់​ទៅ​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ទាក់ទាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ទឹកដី​កម្ពុជា​ច្រើន​កុះករ ហើយ​នា​ពេលខាងមុខ​នេះ​យើង​មាន​ព្រឹត្តការណ៍​ជា​តិ​សំខាន់​មួយទៀត​គឺ ព្រឹត្តការណ៍​អបអរសាទ​រ​សង្ក្រាន្ត​ឆ្នាំថ្មី នៃ​មហារ​គ្រួសារ​ខ្មែរ ដែល​នឹង​រៀបចំ​ឡើង​នៅលើ​ទឹកដី​សៀមរៀប​អង្គរ​ដែល​ជា​ទីក្រុង​វប្បធម៌​ដ៏​ប្រណិត​របស់​កម្ពុជា​យើង​។​

​ឯកឧត្តម​ប្រធាន​បាន​គូសបញ្ជាក់ថា ជាមួយគ្នា​នេះ​យុវជន​គឺ​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ការងារ​សង្គម ដែលជា​គោលដៅ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែងតែ​រៀបចំ​ឱ្យមាន​កម្មវិធី​សំខាន់ៗ មិន​ត្រឹមតែ​ការរៀបចំ​ព្រឹត្តការណ៍​នានា​ទេ ចំពោះ​ការងារ​ជួយ​សង្គម ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការងារ​ស្មគ្រចិត្ត​របស់​យុវជ​ន​នៃ ស​.​ស​.​យ​.​ក​.​យើង​ផង​ដែរ ដែល​កម្លាំង​នៃ​យុវជន​គ្រប់គ្នា​នេះ​ហើយ​គឺ​បាន​លើ​កម្ពស់​សក្តានុពល​ប្រទេស​កម្ពុជា​យើង ហើយ​ក្នុង​នាម​យើង​ជា​សមាជិក សមាជិការ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ខេត្ត ក្រុង ស្រុក គប្បី​ចូលរួម​ទាំងអស់គ្នា​ដើម្បី​លើកស្ទួយ​ដល់​ខេត្ត​ត្បូងឃ្មុំ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល