ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ងំ​បន់​ខ្នងភ្នំ​ខ្នង​ផ្សា ក្នុង​ជួរ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដើម្បី​ពិនិត្យ​ទៅ​លើ​ផែនការ​ជំរុញ​គោលដៅ​លំហែ​បៃតង​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ងំ​បន់​ខ្នងភ្នំ​ខ្នង​ផ្សា ក្នុង​ជួរ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដើម្បី​ពិនិត្យ​ទៅ​លើ​ផែនការ​ជំរុញ​គោលដៅ​លំហែ​បៃតង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ តប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ធ្វើ​ដំណើរ​កម្សាន្ត លើ​ភ្នំ​ខ្នង​ផ្សា នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​, ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ងំ​បន់​ខ្នងភ្នំ​ខ្នង​ផ្សា ក្នុង​ជួរ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដើម្បី​ពិនិត្យ​ទៅ​លើ​ផែនការ​ជំរុញ​គោលដៅ​លំហែ​បៃតង​។​

​ស្រប​តាម​គោលបំណង​សំខាន់​របស់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​ដើម្បី​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​គោលដៅ​លំហែ​បៃតង​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ការអភិរក្ស​ក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​។​

​ក្រុមការងារ​ពិសេស​បាន សហការ​អភិរក្ស និង​ថែរក្សា​តំបន់​ទេសចរណ៍​ខ្នង​ផ្សា​ខ្នង​សំពៅ នៃ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ឱ្យបាន​ល្អ សម្រាប់​ផលប្រយោជន៍​សាធារណៈ និង​សហគមន៍​នៅ​តំបន់​នេះ​។​

-​សិក្សា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​សេវាកម្ម​គាំទ្រ ដូចជា​ផ្លូវ បន្ទប់ទឹក កន្លែង​លក់​អាហារ កន្លែង​សង្គ្រោះបន្ទាន់ ទៅ​តាម​ស្តង់ដារ និង​ទុកជា​ប្រយោជន៍​ជូន​សហគមន៍ ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​ជូន​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ទីនេះ​។​
-​សិក្សា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​លើ​តំបន់ភ្នំ​ខ្នង​ផ្សារ ក៏ដូចជា​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជើងភ្នំ​ផងដែរ​។​

​គម្រោង​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​នោះ​ឱ្យ​កាន់តែ​ប្រសើរឡើង ក៏​ដូចជា​ការជួយ​បង្កើន​សមត្ថភាព​របស់​សហគមន៍​ក្នុង​ការផ្ដល់​សេវា​ទេសចរណ៍​ផង​ដែរ​។ ទាំងនេះ​នឹង​អាច​ចូលរួមចំណែក​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។​

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល