ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានអនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន ក្នុង​បន្ទប់ ឯកឧត្ដម​បណ្ឌិត សុខ ចាន់ ភក្ដី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៥​។

​ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី រដ្ឋលេខាធិការ បាន​សម្ដែង​នូវ​ការគាំទ្រ និង​កោតសរសើរ​ចំពោះ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ហោ គន្ធា ក្នុង​កិច្ចការ​បណ្ដុះបណ្ដាល អំពី​ក្រមសីលធម៌ វិជ្ជាជីវៈ ជូន​អ្នកសារព័ត៌មាន មន្ដ្រីរាជការ និង​អ្នកលេង​បណ្ដាញ​សង្គម នៅតាម​បណ្ដា​ខេត្ដ ដែល​នឹង​គ្រោង​អនុវត្តលេ​ី ២៤ ខេត្ដ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត បាន​បន្ដថា កា​រៀបចំ​បណ្ដុះបណ្ដាល ជា​រូបភាព​សិក្ខាសាលា​លេីក​ទី​១ ក្រោម​ប្រធានបទ “​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​សមិទ្ធផល​ថ្នាក់​ខេត្ដ​” ដែល​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លងមក ពិតជា​បាន​ផ្ដល់​នូវ​គុណប្រយោជន៍​ជាច្រើន​សម្រាប់ អ្នកសារព័ត៌មាន មន្ដ្រីរាជការ សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​។

​តាមរយៈ ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បន្ដ​គាំទ្រ និង​សូម​លេីក​ទឹកចិត្ដ ឱ្យ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បន្ដ​ផ្ដល់​ជូន​នូវ​ពុទ្ធិ អប់រំ និង​ការចូលរួម​គោរព អនុវត្ត​ឱ្យបាន​នូវ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ឌីជីថល ក្នុង​យុគសម័យ​ទំនេី​ប​។

​លោក​បណ្ឌិត ហោ គន្ធា បាន​លេីក​ឡេ​ី​ង​ថា ក្នុង​បេស​សក​កម្ម​បណ្ដុះបណ្ដាល នៅតាម​បណ្ដា​ខេត្ត គឺជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ព័ត៌មាន ដេ​ី​ម្បីស​ម្រួ​ល​ដល់​ការចំណាយ​របស់​សិក្ខាកាម ក៏ដូចជា ចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍ ជំនាញ និង​ជា​ពិសេស​ដេ​ី​ម្បី​ឱ្យ សិក្ខាកាម ជា​អ្នកសារព័ត៌មាន​អាជីព អាច​ពង្រឹង​សមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ហេ​ី​យ​សិក្ខាកាម​ផ្សេងៗ យល់ដឹង​កាន់តែច្បាស់​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ ដេ​ី​ម្បី​ចូលរួម​ផ្សព្វផ្សាយ អំពី​ស្នាដៃ សមិទ្ធផល និង​សក្ដានុពល​របស់​ខេត្ដ​ដែល​ខ្លួន​កំពុង​រស់នៅ ក្នុងទិសដៅ ជម្រុញ​ឱ្យមាន​ជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ ការវិនិយោគ វិស័យ​ទេសចរណ៍ កសិកម្ម បរិស្ថាន និង​វិស័យ​ផ្សេងៗ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល