ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​

រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង ប​រិ ស្ថាន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៥​នេះ បាន​បញ្ជា​ឱ្យ ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត (​ខេ​ម​បូឌា​) ឯ​.​ក (CANXINLONG FOOD, Cambodia Co., LTD) ដែល​ជា​រោងចក្រ​កែច្នៃ​ដំណាប់​ស្វាយ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧ ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បញ្ឈប់​បង្ហូរ​សំណល់​រាវ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ចូល​ទៅ​តំបន់​ទឹក​សាធារណៈ និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឱ្យបាន​ស្អាត​ឡើងវិញ​។

​លើសពីនេះ ក្រុមហ៊ុន​ត្រូវ​ផ្តល់​សំណង​ការខូចខាត​ប៉ះពាល់​ផ្ទាល់​មកលើ គុណភាព​ទឹក គុណភាព​ដី ប្រព័ន្ធ អេកូឡូស៊ី​នៃ​ប្រព័ន្ធ​ទឹក​សាធារណៈ​។

​បទបញ្ជា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ជំនាញ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រកឃើញ រោងចក្រ​កែច្នៃ​ដំណាប់​ស្វាយ​បាន​បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ​តាមច្បាប់ ប៉ះពាល់​ដល់​ប្រភព​លូ​ទឹក​សាធារណៈ និង​បង្ក​ឱ្យ​ត្រី​ងាប់​ជា​ច្រើន​ក្នុង​អូរ​ធម្មជាតិ​ក្បាល​ឡាន នៅ​ក្បែរ​តំបន់​រោងចក្រ​នោះ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា ប្រសិន​បើ​ក្រុមហ៊ុន​មិន​អនុវត្ត​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​នោះ ក្រុមហ៊ុន​នឹង​មិន​អនុញ្ញាត​ឱ្យ​ដំណើរការ​ផលិតកម្ម​ទៀ​ត​នោះបានទេ​។

​សូមបញ្ជាក់​ថា តប​តាម​បទ​បញ្ជាក់រប​ស់ឯក​ឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​ការអនុវត្ត​ច្បាប់ បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​របស់​ព្រះរាជា​ណា​ច​កម្ពុជា ក្រុម​ការងារ​ជំនាញ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ព្រម​ទាំង​អ្នកសារព័ត៌មាន បាន​កំពុង​ចុះ​ដល់​ទីតាំង​ផ្ទាល់ យក​សំណាក​ទឹក នៅ​តាម​ទីតាំង​មួយចំនួន និង​អនុវត្ត​វិធានការ​ច្បាប់​ជាបន្ទាន់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន សង្គម ជាពិសេស​សុខភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល