ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ ក្នុង​សង្កាត់​ព្រះ​ស្រែ​

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ ក្នុង​សង្កាត់​ព្រះ​ស្រែ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ស្ពឺ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​ព្រះ​ស្រែ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​វេទិកា​សាធារណៈ ដេ​ី​ម្បី​ត្រួតពិនិត្យ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ជ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧត្ដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរងក្រុង មន្ដ្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ក្រុង និង​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០​នាក់​។

​ក្នុងឱកាស​វេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ចូលរួម​ជួយ​ដោះស្រាយ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង​៥ នៃ​សង្កាត់​ព្រះ​ស្រែ​។

​ឯកឧត្ដម បាន​បន្ដថា បញ្ហា​នានា សូមឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដេ​ី​ម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​សុំ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​លេីប​ញ្ហា សុខភាព បរិស្ថាន​រស់នៅ ការ​ទុកដាក់​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ចូលរួម​កាត់បន្ថយ​ឱ្យបាន​នូវ​ផលប៉ះពាល់ នៃ​ការដុត​សំណល់​ប្លា​ស្ទិក​។

​ឯកឧត្ដម បាន​គូសបញ្ជាក់​ទៀត​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន ត្រូវតែ​ធ្វើ​ឱ្យបាន និង​អនុវត្ត​ឱ្យ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ទទួល​បាន​សុខ​សុវត្ថិភាព និង​គ្មាន​បញ្ហា​គ្រឿងញៀន ដែល​បំផ្លាញ​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល