ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​ - ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ តំណាង​អចិន្ត្រៃយ៍​របស់​ថៃ​ប្រចាំ​នៅ អ​.​ស​.​ប បាន​គេច​ពី​ក្រុម​អ្នកសារព័ត៌មាន​ - ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជា ប្រមាណ ៣៧​ ៦៣៥ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា - លោកស្រី វណ្ណ ឡុច ចោទថា លោក មុត សុផល បាន​រំលោភ​បំពាន​យក​ដី​គាត់​ហើយ ធ្វើកា​រ៉ាស់​សាំង​បិទ​ផ្លូវទៀត ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ​
0

លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការកែសម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់ សម្រាប់​វាយតម្លៃ​គុណវុឌ្ឍិ​ប្រតិបត្តិ​មេត្រី​បរិស្ថាន រោងចក្រ និង​សិប្បកម្ម​

លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការកែសម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់ សម្រាប់​វាយតម្លៃ​គុណវុឌ្ឍិ​ប្រតិបត្តិ​មេត្រី​បរិស្ថាន រោងចក្រ និង​សិប្បកម្ម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បៃលិន​៖ លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការកែសម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់ សម្រាប់​វាយតម្លៃ​គុណវុឌ្ឍិ​ប្រតិបត្តិ​មេត្រី​បរិស្ថាន រោងចក្រ និង​សិប្បកម្ម នា​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​។

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​៖ ពិភាក្សា​ប្រមូល​ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ ផ្ទៀងផ្ទាត់ រោងចក្រ និង​សិប្បកម្ម ព្រមទាំង​ជា​ការចែករំលែក​ចំណេះដឹង​ស្ដីពី លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់ រោងចក្រ និង​សិប្បកម្ម ក្នុងចំណោម​អ្នកពាក់ព័ន្ធ​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​នាយកដ្ឋាន​រង្វាន់​និង​លើកទឹកចិត្ត នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ហេ​ី​យមាន​ការចូលរួម​ពី​លោក លោកស្រី នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​បរិស្ថាន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ហែម ឫទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​រដ្ឋបាល​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​ប៉ៃលិន មន្ទីរ​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​វិស័យ​រោងចក្រ សិប្បកម្ម និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត សរុប​ចំនួន ១៥០​នាក់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល