ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្ត​កម្លាំង​ក្រោម​ឱវាទ មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឈាន​មកដល់​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្ត​កម្លាំង​ក្រោម​ឱវាទ មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឈាន​មកដល់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​កងកម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី មកជួបជុំ​គ្នា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល សួរសុខទុក្ខ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មក​ដល់ ព្រមទាំង​បាន​រៀបចំ​អំណោយ​រួមមាន អាវយឺត​បោះពុម្ព​ឡូកូ​អាវុធហត្ថ និង​ទឹកក្រូច​ដប ទឹក​សុទ្ធ ទឹកដោះគោ ចំនួន ២,៥០០​ឈុត ប្រគល់ជូន​ដល់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព​អាវ​ធ​ហត្ថ​រាជ ធានី​ភ្នំពេញ ទាំងមូល ជា​អំណោយ​លើកទឹកចិត្ត និង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​។

​ក្នុងឱកាស​ជួបជុំ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ពាក្យ​ជូនពរ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង ក្រុម​គ្រួសារ​ផង​ដែរ ជាពិសេស​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញ​ភារកិច្ច​យ៉ាង​ហត់​នឿយ ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ កន្លងមក ក៏​ដូចជា​បាន​រួមសុខ​រួម​ទុក្ខ ជាមួយ​លោក​ផ្ទាល់ រយៈពេល​១២​ឆ្នាំ​ដែល​លោក​មក​កាន់​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​លោក​ក៏​បាន​យល់ និង​ដឹង​ច្បាស់​ថា ក្នុងនាម​ជា​កងកម្លាំង គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់ សម្រាប់​គ្រួសារ ជាពិសេស នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រឹតតែ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ លើ​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ កាន់តែ​មមាញឹក ជាង​ពេល​ធម្មតា ដូច្នេះហើយ ទើប​ជា​រៀងរាល់ឆ្នាំ លោក​តែង​ឆ្លៀត​ពេល​រៀបចំ​ពិធី​ជួបជុំ នេះ​ឡើង ដើម្បី​សំណេះសំណាល​សួរសុខទុក្ខ ដោយ​ភ្ជាប់​ជាមួយ​អំណោយ​ជា​ចំណងដៃ​លើកទឹកចិត្ត ព្រមទាំង​រៀបចំ​ពិធីជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងមូល បាន​ចូលរួម​សប្បាយ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ ដើម្បី​ជា​ការអបអរសាទរ និង​ទុក​ពេលវេលា ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​មក​ដល់ ដោយ​អំណោយ​ឆ្នាំនេះ​គឺ​ក្នុង​ម្នាក់ៗ ទទួលបាន​ទឹកក្រូច​ដប ០១​កេស​, អាវយឺត​បោះពុម្ព​ឡូហ្គោ​អាវុធហត្ថ​០១, ទឹកដោះគោ​បឺត ចំនួន ០២​យួរ ព្រមទាំង ទឹក​សុទ្ធ គ្រប់ៗ​គ្នា រី​ឯ​ពិធី​ជប់លៀង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ ខាងមុខ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​រម្លឹក​ផងដែរ​ថា ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ បងប្អូន​ត្រូវ​ចងចាំ​ជានិច្ច នូវ​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រំដោះ​ប្រជាជន​កម្ពុជា នា​ថ្ងៃ ៧ មករា ១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​៣​លាន​នាក់ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ហើយ សម្តេច​តេជោ ជា​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ទាំង​ស្រុង ធ្វើឱ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ជាពិសេស​សម្តេច​តេជោ បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា ជា​លើក​ទី​២ ក្នុង​កាលៈទេសៈ​ការរីក​រាលដាល​នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩​ទូទាំង​ពិភពលោក ដោយ​សម្តេច​បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ ស្ដារ​ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី​យ៉ាង​ឆាប់រហ័ស និង​មាន​ឈ្មោះ​ជា​ប្រទេស​តូច បេះដូង​ធំ​។ លើសពីនេះ យើងទាំងអស់គ្នា ត្រូវ​បន្ត​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត ប្តេជ្ញា បម្រើ ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បន្ត​ការដឹកនាំ​ពី​សម្តេច​តេជោ ដោយ​ដាក់​ចេញ​នូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជា​បន្តបន្ទាប់​ដែល​មាន​ជំហរ​មុតមាំ​បន្ត​ថែរក្សា​ឲ្យបាន​នូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និង​ការឯកភាព​ជាតិ​។​

​នៅ​ចុងបញ្ចប់​កម្មវិធី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​បងប្អូន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ជៀស​ឆ្ងាយ​អំពី អំពើ​អបាយមុខ គ្រប់​ប្រភេទ​ជាពិសេស ជៀស​ឆ្ងាយ​ពី គ្រឿងញៀន និង​សូម​អនុវត្ត​ឲ្យបាន​នូវ​គោលការណ៍​របស់​លោក​ចំនួន​ពីរ​គឺ ទី​១៖ ត្រូវ​ចេះ​តាមដាន​សុខភាព​ខ្លួនឯង​និង​ក្រុមគ្រួសារ​ឲ្យបាន​ជាប់​ជាប្រចាំ ក្នុង​១​ឆ្នាំ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ឆែក​សុខភាព​យ៉ាងហោចណាស់​១​ឬ​២​ដង​ឲ្យបាន​ទៀងទាត់​។ ទី​២៖ ត្រូវ​ចេះ​ធ្វើ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ធ្វើ​យ៉ាងណាឲ្យ​ចំណាយ​តិច​ជាង​ចំណូល និង​ដក​ប្រាក់​សន្សំ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុងពេល​ចាំបាច់​៕​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល