ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា​រៀបចំ​សិក្ខាសាលា​លេីក​ទី ២ នៅ​ខេត្ត ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្ទឹងត្រែង ៖ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ស្ទឹងត្រែង បាន​រៀបចំ​សិក្ខាសាលា ស្ដីពី ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន​វិស័យ​បរិស្ថាន និង​ផ្សព្វផ្សាយ សមិទ្ធផល ខេត្ត​ស្ទឹងត្រែង ដែល​មាន​សិក្ខាកាម​ចូលរួម ចំនួន ២៧៩​នាក់ ដែល​ធ្វើឡើង នៅ​សាលប្រជុំ សាលាខេត្ត ស្ទឹងត្រែង នៅ​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​

​ឯកឧត្ដម ប៉ែន លី​ណាត អភិបាលរង តំណាង ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុ​ពុត្រា អភិបាល នៃ គណៈ អភិបាលខេត្ត​ស្ទឹងត្រែង បាន​អញ្ជើញ ជា អធិបតីភាព​ភាព ទាំង​ពិ​ធីបេី​ក និង ពិធី​បិទ​សិក្ខាសាលា និង បានផ្ដល់ កិត្តិយស​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ ការសិក្សា​ជូន សិក្ខាកាម ២៧៩ នាក់​ផង​ដែរ​។​

​បើតា​ម លោក​បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន កម្ពុជា បាន​ប្រាប់ថា ការរៀបចំ​សិក្ខាសាលា នាពេលនេះ ជា​ការ​រៀបចំលេីកទី​២ ក្រោម​ប្រធានបទ ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន​វិស័យ បរិស្ថាន និង ផ្សព្វផ្សាយ​សមិទ្ធផល ខេត្ត ស្ទឹងត្រែង ដែល​ស្ថិត​ក្នុង ផែន ការ​នៃ​ការរៀបចំ សិក្ខាសាលា ចំនួន ២៤​ខេត្ត ។​

​លោក​បណ្ឌិត បាន​បន្ដ​ប្រាប់ថា ការរៀបចំ សិក្ខាសាលា​នេះ គឺ​ទទួលបាន នូវ​ការគាំទ្រ ពី សំណាក់ ក្រសួង​ព័ត៌មាន ក្រសួង​បរិស្ថាន រដ្ឋបាល ខេត្ត​ស្ទឹងត្រែង និង សមាគម​ដៃគូរ ។​

​ជាមួយគ្នានេះដែរ លោក​បណ្ឌិត សូម​ថ្លែង អំណរគុណ ដល់​ក្រុម ហ៊ុន សេ​វ ឌឺ ឡា​ហ្វ៍ ខេ​ម​បូឌា និង សមាគម​សម្ព័ន្ធ យុវជន​ដើម្បី សន្តិភាព​ដែល​ចូលរួម ឧបត្ថម្ភ​គាំទ្រ និង​ទ្រទ្រង់ អាហារសម្រន់​សម្រាប់ សិក្ខាកាម​ក្នុង សិក្ខាសាលា និង​ជា​ពិសេស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន លោក ម៉ែន គុង នាយករង​រដ្ឋបាលខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត និង​លោក​បណ្ឌិត ជា សំ​ហុង ទីប្រឹក្សា​ច្បាប់ ដែល​បាន​ចំណាយ ពេល​ធ្វេី​បទ​បង្ហាញ ប្រកបដោយ​ចំណេះដឹង ដ៍​មាន​សារសំខាន់ និង​ឧត្ដម​ប្រយោជន៍ ជូន​ដល់​សិក្ខាកាម ក្នុង ការ ពង្រឹងសមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល