ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​

ប្រធានការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ស្រុក​កងមាស​របូត​តំណែង​ព្រោះតែ​៣៦០​ដុល្លារ​ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រកំណើត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០២៥​នេះ បានសម្រេច​បញ្ចប់​មុខតំណែង​លោក ហែម គឹម​សាធ​ពី​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ឲ្យមក​នៅ​ជា​មន្ត្រី​សាលាស្រុក​ធម្មតា ។ ពោល​មិនមាន​ដាក់ទោស​អ្វី​ផ្សេង​ទៀត​ឡើយ ។ ការសម្រេច​បញ្ចប់​តំណែង​លោក ហែម គឹម​សាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​យក​ប្រាក់​ចំនួន​៣៦០​ដុល្លារ ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កែតម្រូវ​សំបុត្រកំណើត​នៅ​សាលាស្រុក​។​

​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម បន្ទាប់​ពី​អាជ្ញាធរ​ទទួលបាន​ពាក្យបណ្តឹង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ពី​គណនី​ឈ្មោះ Chheng Sokly ដែល​ចុះផ្សាយ​ពី​ឈ្មោះ ហែម គឹម​សាធ ទទួល​ប្រាក់​ចំនួន​៣៦០​ដុល្លារ ជា​ថ្មូរ​នឹង​ការកែតម្រូវ​សំបុត្រ​កំណើត​របស់ព​ល​រដ្ឋ​ឈ្មោះ ឆេង សុខលី រស់នៅ​ភូមិ​អូរ​ពពេល ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម មក​រដ្ឋបាលខេត្ត បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ និង​បាន​រកឃើញថា គឺ​ពិតជា​មាន​រឿង​ខាងលើ​ប្រាកដ​មែន ។ នេះ​បើ​តាម​ចេញផ្សាយ​RFI ។​

​ភ្លាមៗ​ក្រោយ​រកឃើញ​ករណីបែបនេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បានសម្រេច​រៀបចំ​បែបបទ​បញ្ចប់​មុខ​តំណែង​លោក ហែម គឹម​សាធ ពី​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ឲ្យមក​នៅត្រឹមជា​មន្ត្រី​សាលា​ស្រុក​កងមាស​ធម្មតា ។ តែ​ទន្ទឹមគ្នានេះ រដ្ឋបាល​ស្រុក​កងមាស​ក៏​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​លើ​ការបំពេញ​តួនាទី​ភារកិច្ច​របស់​លោក ហែម គឹម​សាធ ហើយ​ក្នុង​ករណី​ដែល​មាន​ការប្រព្រឹត្ត​កំហុសឆ្គង​បន្តទៀត គឺ​ត្រូវមាន​វិធានការ​តាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ។
​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាមរយៈ​អ្នកនាំពាក្យ​លោក ស៊យ ចាន់​វិចិត្រ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ទី​២៧ មីនា​នេះ​ថា មន្ត្រី​រដ្ឋបាល​ស្រុក​កងមាស​ឈ្មោះ ហែម គឹម​សាធ បាន​ទទួលរង​ទណ្ឌកម្ម​ខាង​វិន័យ​រួចរាល់​ហើយ ដោយ​មាន​ការផ្លាស់ប្តូរ​តំណែង​ភារកិច្ច​។​ប៉ុន្តែ​លោក​ស៊យ ចាន់​វិចិត្រ មិន​អាច​បញ្ជាក់​ពី​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្តទៀត​បែបណា​នោះ​ទេ​និង​ថា​វា​ជា​កិច្ចការ​ផ្ទៃក្នុង​ដែល​ត្រូវ​រក្សា​ការសម្ងាត់​របស់​អង្គភាព ។​

​គួររម្លឹកថា គិត​ចាប់តាំងពី​ដើមឆ្នាំ​២០២៥ មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​២​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ស៊ីសំណូក​ក្នុង​ការទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​លើ​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​។ ចំណែក​កាលពី​ចុងឆ្នាំ​២០២៤ ACU បាន​បំបែកសំណុំរឿង​ពុករលួយ​ប្រចាំឆ្នាំ​មួយ​ទាក់ទង​នឹង​ការ​សូកប៉ាន់​រត់​ការចង់បាន​តំណែង តាមរយៈ​លោក លី សាម៉េត​ក្នុងនោះ មានឈ្មោះ កន សុខកាយ អតីត​អភិបាលស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​បាន​ចំណាយ​ប្រាក់​៣០​ម៉ឺន​ដុល្លារ និង​អភិបាលរង​ខេត្ត​ពោធិ៍សាត់ ឈ្មោះ ឡាយ វិសិដ្ឋ ដែល​បាន​បង់ប្រាក់ ៥៧​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​លោ​កឡាច សំរោង និង​លោក លី សាម៉េត ដើម្បី​បាន​តំណែង​ណាមួយ​។​គួរបញ្ជាក់​ថា​អំពើពុករលួយ​នៅ​កម្ពុជា​បន្ត​ជា​បញ្ហា​ស្មុគ្រស្មាញ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការធ្វើ​កំណែទម្រង់​ជា​ចាំបាច់​។​

​របាយការណ៍​ឆ្នាំ​២០២៤​របស់​អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញថា កម្ពុជា​បន្ត​ស្ថិតនៅ​លេខ​រៀង​ទី​១៥៣​ក្នុងចំណោម​១៨០​ប្រទេស ក្នុងនាម​ជា​រដ្ឋ​ដែល​មាន​អំពើ​ពុករលួយ​គួរឲ្យកត់សម្គាល់ ៕

​រូបភាព​ភ្នំពេញ​ប៉ុស្តិ៍​

លោក ហែម គឹមសាន (រូបភាពភ្នំពេញប៉ុស្តិ៍)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល