ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​

សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម នៅ​ស្រុក​ស្នួល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ ផ្ទះ​លក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​មួយ​កន្លែង​ដោយ​គេ​ស្គាល់​ម្ចាស់​ឈ្មោះ កែវ មុន្នី ជា​មេ​ឈ្មួញ​លក់​សាច់​សត្វព្រៃ​ដ៏​សកម្ម​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប ស្ថិត​នៅ​ភូមិសាស្ត្រ ខាងក្រោម​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​បាន​រកឃើញ​សាច់​សត្វព្រៃ​ជាង ៦០​គីឡូក្រាម ។​

​បើ​យោង​តាម​ប្រភព​មួយ​បាន​បង្ហើម​ប្រាប់ថា​ទីតាំង​លក់​សាច់​សត្វព្រៃ​ខាងលើ​នោះ​គឺ​ធ្វើ​អាជីវកម្ម​លក់​សាច់សត្វ​យូរ​ខែ យូរ​ឆ្នាំ​មកហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​មួយ​ចុះ​ទៅ​បង្កា​នោះទេ រហូតមកដល់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥​នេះ សង្ស័យ​អ្នកលក់​សាច់សត្វ​ខាងលើ​នោះ​ត្រូវ​បណ្ដាសា​អ្នកតា​ដែល​ថែរក្សា​សត្វព្រៃ ឬ​មួយ​យីអ៊ុន​ដាក់ អារក្ស​ធ្វើ​ទេ​ដឹង ទើប​អស់​ល័ក្ខណ៍​ត្រូវបាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន ។​

​ការចុះ​បង្ក្រាប​ផ្ទះ​លក់​សាច់​សត្វព្រៃ​នោះ​ក្រោម​ពី​ទទួលបញ្ជា​ពី​ឯកឧត្តម គឺ​ប៊ុណ្ណា​រ៉ា ប្រធាន​ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ និង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុក និង​លក់ សាច់​សត្វព្រៃ​ខុស​ច្បាប់ មួយកន្លែង ស្ថិត​នៅ​ភូមិសាស្ត្រ ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រង់ចំណុច ផ្ទះ​ឈ្មោះ កែវ នុ​ន្នី ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ដែល​ជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​សត្វព្រៃ ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មកហើយ​នោះ ។​

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្កា​ប​ជា​លទ្ធផល​សមត្ថកិច្ចរ​ក​ឃើញ សំណាក​សត្វព្រៃ រួមមាន ៖
១.​សាច់​ឈ្កូស ១០​គី​ឡូ ២.​សាច់​ប្រឹស ១៨​គី​ឡូ ៣.​សាច់​ជ្រូកព្រៃ ២៣​គី​ឡូ ៤.​ចាប​ស្រុក​១០០​ក្បាល រូ​ម​និង ស្នែង​ឈ្នូស កន្ទុយ​កា​ងោក និង​សត្វ ទរ​ទារ រស់ផល​ដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុ​តាម​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​នឹង​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ឈ្នួល ដើម្បី​ធ្វើ​ការសាកសួរ​បំភ្លឺ​បន្ថែម​តាម​នីតិ​ភព​ច្បាប់ ។​

​សូមបញ្ជាក់​ថា ទីតាំង​លក់​សាច់​សត្វព្រៃ​នៅក្នុង​ភូមិសាស្ត្រ​ផ្សារ​ឈ្នួល​នោះ​មិនមែន​មាន​តែ​មួយ​កន្លែង​នោះទេ គឺ​មាន​ច្រើន​កន្លែង​ទៀត​ស្នើ​សុំ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​និង​ស៊ើប​អង្កេះ​ឈាន​ទៅ​ដល់​ការបង្ក្រាប​ផងដែរ ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល