ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក រង​ការចោទប្រកាន់​ពី​គណៈកម្មការ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថា​បាន​ធ្វើ​ប្លង់​គ្រប​លើ​ដី​ព្រៃ​សហគមន៍​ជាច្រើន ហិកតា ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះសីហនុ​៖ ដោយសារ​តែ​អំណាច​ទឹក​លុយ​អាច​ឲ្យ​មនុស្ស​យើង​ផ្លាស់ប្ដូរ​ពីរ​មនុស្ស​ស្មោះត្រង់​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ក្បត់​ឧត្តមគតិ​ខ្លួនឯង ហ៊ាន​បំពាន​ទៅ​និង​ផ្លូវច្បាប់ក៌​មាន​ដែរ ពោល​គឺ​ផ្តើម​ចេញពីរ​សេចក្តី​លោភលន់​និង​ផលប្រយោជន៍​តែប៉ុណ្ណោះ ដូច​ជា​ដី​ព្រៃ​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ជាច្រើន ហិកតា ត្រូវបាន​លោក ឆាយ សុគន្ធ​ដា មាន​តួនាទី​ជា​អភិបាលស្រុក​កំពង់សីលា និង​បក្ខពួក បាន​ធ្វើ​ប្លង់​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ដ​ព្រះសីហនុ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​អ្វី​បន្តិច​សោះ ។​

​លោក ឃុត ស៊ី​នឿន ជា​ប្រធាន​គណៈកម្មការ ក្នុង​អាណត្ដិទី​៥ សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​បង្កើតឡើង កាលពី​ឆ្នាំ​២០០០ មាន​លោក សំ ថ ជា​ប្រធាន​សហគមន៍ រហូតដល់​ឆ្នាំ​២០០៩ សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ទទួលបាន​កិច្ច​ព្រមព្រៀង​ដើម្បី​គ្រប់គ្រង និង​ការពារ​ដីព្រៃ លើ​ផ្ទៃដី​សរុប​ចំនួន ៧៩៣ ហិកតា ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ដ​ព្រះសីហនុ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៣៩​គ្រួសារ ការពារ​តំបន់​ព្រៃឈើ​ក្នុង​សហគមន៍​នេះ​។​

​លោក ឃុត ស៊ី​នឿន បាន​បន្ដទៀតថា នៅ​ឆ្នាំ​២០២២ ស្រាប់តែ​លិចលឺ​ថា ដី​សហគមន៍​ដែល​រូបលោក រួមទាំង​ប្រជាពលរដ្ឋ​ចំនួន ៣៣៩​គ្រួសារ កំពុង​គ្រប់គ្រង និង​ការពារ ជា​ដី​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​នោះ ត្រូវបាន​គេ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី ហៅ​ថា​ប្លង់រឹង ចំនួន ០៤ ប័ណ្ណ​ក្បាលដី សរុប​ទំហំ​ដី​ជា ៣០ ហិកតា ដែល​ក្នុងនោះ មានឈ្មោះ លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា កាន់កាប់​ចំនួន ២​ក្បាលដី ទំហំ​ជាង ១៥ ហិកតា និង​ឈ្មោះ វ៉ាន់ រដ្ឋា ឈ្មោះ លី ស្រីមុំ កាន់កាប់​ចំនួន ១​ក្បាល​ដី​ទំហំ ៧ ហិកតា ព្រ​ទាំង​មួយ​ក្បាល​ដី​ទៀត ដោយ​លោក​ពុំ​បាន​ស្គាល់​ឈ្មោះ​អ្នកកាន់កាប់​និង​ចំនួន​ទំហំ​ដី នោះទេ​។​

​លោក ឃុត ស៊ី​នឿន បាន​បញ្ជាក់បន្ថែម​ថា ដល់​ឆ្នាំ​២០២៣ រូបលោក​ត្រូវបាន​គណៈកម្មាការ និង​សមាជិក​ក្នុង​សហគមន៍ បាន​បោះឆ្នោត​ជ្រើសរើស​រូប​លោក​ឱ្យធ្វើជា​ប្រធាន​សហគមន៍​។ លោក​បាន​ប្រាប់ទៀតថា ទីតាំង​ដី​សហគមន៍​អ្នកតា​ថ្ម​ព្រង់​ខាងលើនេះ ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ ដែល​ជា​ដី​គ្រប់គ្រង​ដោយ ក្រសួង​ចំនួន​ពីរ មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។

​រហូតមកដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ចាន់ ពន្លក ដែល​ប្រជា​សហគមន៍​បានឱ្យដឹងថា មាន​តួនាទី​ជា អភិបាលរង​ស្រុក​កំពង់សីលា បាន​ដឹក​យក​គ្រឿងចក្រ​មួយ​គ្រឿង ជា​ប្រភេទ អេ​ស្កា ធ្វើ​សកម្មភាព​ឈូសឆាយ លើ​ដី​ដែល​គ្រប់គ្រង​សហគមន៍ ស្ថិតនៅ​ភូមិ ឃុំ ខាងលើ ក្រោម​ការបញ្ជា​ដោយ​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា​។ ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ដដែល​នេះ គ្រឿងច​ក្រអេ​ស្កា ដែល​បាន​ដឹកនាំ​ដោយ លោក ចាន់ ពន្លក បានធ្វើ​សកម្មភាព​ឈូសឆាយ វា​យក​ម្ទេស​ព្រៃ ឱ្យ​រៀបស្មើ​ដី ក្នុង​ទំហំ​ប្រមាណ​ជាង ៥០០០ ម៉ែត​ក្រឡា​។​

​បន្ទាប់ពី​ដឹង​ថា មាន​ការចូល​ឈូសឆាយ នៅ​ទីតាំង​ដី​សហ​គន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ប្រជា​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់​ជាច្រើន​នាក់ បានរួម​គ្នា ទប់ស្កាត់ និង​ឃាត់​គ្រឿងចក្រ​ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ និង​វៃ​ព្រៃ​នោះ​ភ្លាមៗ​។ ក្រោយពី​បាន​ធ្វើ​ទប់ស្កាត់ និង​បង្អាក់​សកម្មភាព​គ្រឿងចក្រ​ខាងលើនេះ ប្រជា​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​រាយការណ៍​ទៅ​លោក​មេភូមិ ភូមិ​ថ្មី ឈ្មោះ ប៊ូ សាម៉េត និង​លោក​មេឃុំ​កំពង់សីលា ឈ្មោះ ផុង គា ដើម្បី​ពិនិត្យ ដោះស្រាយ និង​ទប់ស្កាត់​ការឈូសឆាយដី​សហគម​ន៍ បន្ដ​មក​ទៀត លោក ចាន់ ពន្លក ជា​អភិបាលស្រុក​កំពង់សីលា បាន​ចុះ​មក​ដល់​ទីតាំង​កើតហេតុ លោក​បាន​ប្រកែក​ជាមួយ​ប្រជា​សហគមន៍ ដែល​បាន​ធ្វើ​ការទប់ស្កាត់​ការឈូសឆាយដី​ព្រៃ​នោះ ហើយ​លោក ក៏​បាន​និយាយ​អះអាងថា គេ​ឈូស តែ​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់ តែប៉ុណ្ណោះ មិន​បាន​ឈូស​ឆាយ​លើ​ដី​សហគមន៍​នោះ​ទេ រួច​ក៏​បញ្ជា​ឱ្យ​ដឹក​គ្រឿងចក្រ​ចាកចេញ​ពី​ទីតាំង​នោះ​តែម្ដង ដោយ​មាន​កម្លាំ​នគរបាល​មក​ជាមួយ​ផង​។​

​បន្ដ​មក​ទៀត នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥ មានការ​បញ្ជា​ឱ្យ​ដឹក​គ្រឿងចក្រ មួយគ្រឿង​ទៀត បំ​រ៉ុង​នឹង​ធ្វើ​សកម្មភាព​ឈូសឆាយ លើ​ទីតាំង​ដី​ដដែល ប៉ុន្ដែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃ្លាំមើល រយៈពេល​៣​ថ្ងៃ រួច​ក៏​បាន​ដឹក​គ្រឿងចក្រ​នោះ​ចេញ​ទៅ​វិញ ដោយ​ពុំ​បាន​ធ្វើ​សកម្មភាព​អ្វី​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់​ចំនួន ១៣៥០​នាក់ ស្មើនឹង ៣៣៩​គ្រួសារ កើតការ​ហួសចិត្ដ ត្បិត​អី ដី​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ដែល​ជា​ដី​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​ការពារ​ដោយ​សហគមន៍ ចាប់តាំងពី​ឆ្នាំ​២០០០ មក បែរជា មាន​អ្នក​មក​ធ្វើ​ប្លង់​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទៅ​វិញ ដោយ​ប្រជា​សហគមន៍ ៣៣៩​គ្រួសារ ពុំបាន​ដឹង​អ្វី​បន្ដិច​សោះ ចំពោះ​លួចលាក់​ធ្វើ​ប្លង់​ស្ងាត់ៗ លើ​ដី​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ ទុក​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ពុំ​អាច​ធ្វើ​ការសាកសួរ​ព័ត៌មាន​លំអិត​ពី​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់សីលា ជុំវិញ​ការចោទប្រកាន់​ពី​ប្រជា​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ បាន​នោះ​ទេ ដោយ​ខ​ល​ចូល តែ​ពុំ​មាន​អ្នក​លើក​ទូរ​សព្ទ រហូតដល់​ម៉ោង​ចេញ​ផ្សាយ​នេះ ។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ ការបំភ្លឺ ឬ ការផ្ដល់​ព័ត៌មាន​លំអិត រៀង​រាល់​ម៉ោង​ធ្វើការ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល