ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ

ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាំងពី​ខែ​កុម្ភៈ មកដល់ពេលនេះ (២៩ មីនា​) នៅ​ខេត្ត​ឡាំ​ប៉ាង ប្រទេស​ថៃ មន្ត្រី​ពន្លត់​អគ្គិភ័យ​ថៃ នៅតែ​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ទាំង​យប់​ទាំង​ថ្ងៃ​នៅក្នុង​តំបន់​ផ្សេងៗ​នៃ​ខេត្ត​ឡាំង​ប៉ាង ចំ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។ សីតុណ្ហភាព​មាន​លើសពី 40 អង្សា​សេ ហើយ​ភ្លើង​ឆេះ​ព្រៃ​កំពុង​កើតឡើង​យ៉ាងខ្លាំង​ក្នុង​អំឡុង​ពេល​នេះ​។ អាកាសធាតុ​ក្តៅ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ ខ្យល់​បក់​រាលដាល​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​មូលហេតុ​ទាំងអស់​នៅ​តែ​បណ្តាល​មក​ពី​មនុស្ស​ចូល​ព្រៃ ហើយ​ដុត រួម​ទាំង​បរបាញ់​សត្វ និង​ស្វែងរក​អនុផល​ព្រៃឈើ ទោះបីជា​ខេត្ត​បាន​ចេញ​សេចក្តីប្រកាស​ហាម​ក៏ដោយ ។​

​បញ្ហា​នេះ​បាន​ធ្វើឲ្យ​ស្ថានភាព​ផ្សែង​អ័ព្ទ ជា​បញ្ហា​បន្ត​ក្នុង​តំបន់​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥ រហូតដល់​ខែ​មីនា​។ ខេត្ត​ឡាំ​ប៉ាង​បាន​រាយការណ៍​ថា ចំនួន​ភ្លើង​ឆេះ​ព្រៃ​បាន​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ថ្ងៃ​២៦ មីនា ដោយ​ភ្លើង​ឆេះ​ចំនួន ១៤៩ ចំណុច បាន​រាលដាល​ទូទាំង ១៣ ស្រុក ជា​លើក​ទី ២ នៅក្នុង​ប្រទេស​។ ថ្ងៃ​27 មីនា 2025​ចំនួន​បាន​កើនឡើង​ដល់ 354 ចំណុច ក្លាយ​ជា​លំដាប់​ទី​ពីរ​ក្នុងប្រទេស បន្ទាប់​ពី​ក្រុង​ម៉ែ​ហុង​សន ដែល​មាន​ភ្លើង​ឆេះ​ចំនួន 443​ចំណុច​, ខេត្ត​ឡាំ​ប៉ាង​ភ្លើង​ឆេះ​ព្រៃ 354 ចំណុច​, ខេត្ត​ណាន 258 ចំណុច និង​ខេត្ត​ផែ​ចំនួន 230 ចំណុច ។​
​ដោយសារ​ផ្សែង​អ័ព្ទ​បូកផ្សំ​នឹង​ធូលី​គ្របដណ្តប់​ខេត្ត​ឡាំ​ប៉ាង និង​តំបន់​ទូទៅ​ទូទាំង​ខេត្ត​ក្នុង​កម្រិត​ក្រហម បង្ក​ឲ្យ​គុណភា​ពខ្យល់​អាក្រក់​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព ។​

​យោងតាម PM2.5 ពី​ស្ថានីយ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ស្វ័យប្រវត្តិ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការបំពុល បាន​រកឃើញថា ខ្យល់​បំពុល​ក្នុង​ខេត្ត​ឡាំប៉ា​ង​ស្ថិតក្នុង​កម្រិត​ក្រហម ដែល​លើស​ពី​ដែន​កំណត់ 80-100 មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​សម្រាប់​រយៈពេល 6 ថ្ងៃ​ជាប់ៗ​គ្នា​គ្រប់​ទីកន្លែង​រហូត​ក្លាយ​ពលរដ្ឋ​ថៃ​នៅ​តំបន់​ទាំងនោះ​ដកដង្ហើម​ជាមួយនឹង​ខ្យល់​បំពុល​ជា​ទម្លាប់​ទៅហើយ​។ ប្រជាពលរដ្ឋ​ថៃ បានត្រឹមតែ​បញ្ចេញមតិ រិះគន់ និង​ជំរុញ​ឲ្យ​ភ្នាក់ងា​ររដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឲ្យ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​យ៉ាង​ឆាប់រហ័ស ព្រោះ​យើង​រស់នៅក្នុង​សភាព​បែប​នេះ​ជា​យូរ​មក​ហើយ​។​

​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៃ​ឧទ្យាន​ជាតិ និង​ការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​ថៃ រួមទាំង​អង្គភាព​រដ្ឋបាល​ព្រៃឈើ និង​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ស្ម័គ្រចិត្ត​បាន​ធ្វើការ​យ៉ាង​លំបាក​ក្នុង​កាលៈទេសៈ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅក្នុង​ខេត្ត​ទាំងមូល ភ្លើង​ឆេះ​ព្រៃ​ដែល​រង​ការខូចខាត​ជាង 1,000 រ៉ៃ (​ប្រមាណ 2Km) ជា​រៀងរាល់ថ្ងៃ បង្កើត​ជា​ល្អងធូលី យ៉ាង​ក្រាស់​គ្របដណ្តប់​លើ​តំបន់​ក្នុង​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៃ​ខេត្ត​ឡាំ​ប៉ាង រហូតដល់​តំបន់​ជាច្រើន​ក្នុង​ប្រទេស​ថៃ ៕

​ប្រភព​ពី​វេបសាយ Matichon របស់​ថៃ​

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល