ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​ធិបតី​ភាព​ក្នុង​បុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក ឆ្លង​ខ្លោងទ្វារ ផ្លូវ​បេតុង វច្ច​កុដ្ឋ និង​សមិទ្ធផល​នានា នៅ​វត្ត​ខ​ទិរា​រាម (​ហៅ​វត្ត​គគីរ​) ស្ថិតនៅ​ភូមិ​ទី​២ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា សមិទ្ធផល​ទាំងនេះ​បានប្រសូត ចេញពី​សទ្ធា​ជ្រះថ្លា​ក្នុង​ការដឹកនាំ​របស់​ព្រះចៅអធិការ​វត្ត រួម​នឹង​សប្បុរសជន ព្រមទាំង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បង្ហាញ​ពី​កម្លាំង សាមគ្គីភាព ចូលរួម​បន្សល់​ទុក​កេរដំណែល សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង សង្គម​ជាតិ​ផង​ដែរ​។

​ក្នុងនាម ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូម​សម្តែង​នូវ​ក​ត្ត​ញូ​ត​វេ​ទី​ធម៌ ក្រាបថ្វាយបង្គុំ​ដោយ ក្តី​គោរព​ចំពោះ​ព្រះ​មន្ត្រី​សង្ឃ ព្រះចៅអធិការ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ដែល បាន​និមន្ត​ចូលរួម និង​គោរព​ថ្លែងអំណរគុណ ចំពោះ​លោក​ឧកញ៉ា លោក លោកស្រី សីលវ័​ន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗ បងប្អូន​ប្រជាពលរដ្ឋ និង​កងកម្លាំង ព្រមទាំង​សូម​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ថ្វាយ ប្រគេន​ចៅអធិការ វត្ត​ខ​ទិរា​រាម (​ហៅ​វត្ត​គគីរ​) លោក​អាចារ្យ គណៈកម្មការ និង​បងប្អូន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ខិតខំ និង​ចូលរួម​កសាង​សមិទ្ធិផល​ទាំងនេះ​ឡើង និង​សូម​ឱ្យ​កុសល ដែល​កើត​ពី​សទ្ធា​នៃ​ការចូលរួម របស់​សប្បុរសជន​ទាំងឡាយ បាន​នាំមក​នូវ​សេចក្ដីសុខ និង​សេចក្ដីចម្រើន គ្រប់​កាល និង​គ្រប់​វេលា​។

​ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បាន​គូសបញ្ជាក់ថា ទាំងនេះ គឺជា​កេរ្តិ៍ ដំណែល​សាសនា​ដ៏​មាន​តម្លៃ​ផ្សារ​ភ្ជាប់​នឹង​ព្រលឹង​ជាតិ​នៃ​បុព្វបុរស​យើង​តាំង ពី​បុរាណកាល​ក្រោម​បាវចនា «​ជាតិ សាសនា ព្រះមហាក្សត្រ​» និង​ដើម្បី​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ ក្នុង​ការបំពេញ​កុសល​ផ្សេងៗ តាម​ទំនៀមទម្លាប់ ប្រពៃណី​សាសនា​ផងដែរ​។​

​សមិទ្ធិផល​ក្នុង​ពុទ្ធចក្រ នា​ថ្ងៃនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​ប្រកប ដោយ​ជំនឿ​ដ៏​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​គ្រប់​រូប ហើយ​ចិត្តជា សទ្ធា​នេះ គឺ​បានមកពី​ចិត្ត​ស្អាត គ្មាន​ហ្មងសៅ គ្មាន​មន្ទិល​ក្នុងការ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ដែល​នេះ​បង្ហាញថា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​បេះដូង​ស្អាត​។ នៅក្នុង សិក្ខាបទ​សីលប្រាំ​ព្រះពុទ្ធ ក៏​បាន​សម្តែង​ដែរ​ថា ការប្រព្រឹត្ត​សីល ដែលជា សេចក្តី​ល្អ នឹង​នាំមក​នូវ​សេចក្តីសុខ​ចម្រើន ដល់​បុគ្គល​អ្នកប្រណិបត្តិ​ផង និង​សាយភាយ​ដល់​សង្គមជាតិ​ទាំងមូល​ផង​។ ប្រសិនបើ​យើង​គ្រប់គ្នា ម្នាក់​ប្រព្រឹត្ត អំពើ​ល្អ​១ ក្នុង​១​ថ្ងៃ នោះ​យើង​នឹង​មាន​អំពើ​ជាង​១០​លាន​អំពើ​ល្អ ក្នុង​១​ថ្ងៃ​។​

​ឈរលើ​គោលការណ៍​ធម៌​នៃ​ពុទ្ធឱវាទ និង​តាមរយៈ​ការ​សាង​អំពើ​ល្អ ជា កុសល និង​បម្រើ​ឱ្យ​ផលប្រយោជន៍​ជាតិ តម្កល់​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ជាធំ​នោះ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ប្រសូត្រ​ចេញពី​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ទទួល​ការគាំទ្រ និង ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដ៏​ច្រើន​លើសលប់ កំពុង​អនុវត្ត​បេសកកម្ម​ដ៏ ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ជាមួយនឹង​កម្មវិធី​នយោបាយ និង​យុទ្ធ សាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដោយ​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ ឥត​រាថយ​យ៉ាង​ស្វាហាប់​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ដោយ​សម្រេចបាន​នូវ សមិទ្ធផល​យ៉ាង​ច្រើន​ប្រកបដោយ​ក្តី​មោទនភាព​។

​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​បន្ត​ផ្តោតជាសំខាន់​លើ​របៀបវារៈ ធានា​ប្រសិទ្ធភាព សមិទ្ធ​កម្ម និង​កំណត់​យក​អាទិភាព​គន្លឹះ​៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ព្រមទាំង​មាន​គោលដៅ​ចម្បង នៃ​យុទ្ធសាស្ត្រ​នេះ​រួម​មាន​រក្សា ច​លន​ការ នៃ សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជារួម និង​ម្យ៉ាងទៀត​កសាង និង​ពង្រឹង មូលដ្ឋានគ្រឹះ​សម្រាប់​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ ការកសាង​ភាព​ធន់ នៃ​វិស័យ​ទាំង​៥ រួមមាន វិស័យ​សាធារណៈ វិស័យសេដ្ឋកិច្ច វិស័យ​ហិរញ្ញវត្ថុ វិស័យ​មូលធន​មនុស្ស សង្គម និង​បរិស្ថាន និង​ការឆ្លើយតប នឹង​ការប្រែប្រួល​អាកាសធាតុ​។ បញ្ច​កោណ​ទី​៤ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិយាប័​ន្ន នៅ​មុំ​ទី​៥ គឺ ៖ ការធានា​ចីរភាព​បរិស្ថាន និង​ការរៀបចំ ខ្លួន​ឆ្លើយតប ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការលើកកម្ពស់​សេដ្ឋកិច្ច បៃតង​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល