ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​ - អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ថ្មី ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តួ​ក​គី​យ៉េ​-​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​ - យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​ - ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​

​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមគ្រួសារ បាន​លិខិត​ថ្លែងអំណរគុណ សូម​គោរព​ជូន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​របស់​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ដែល​ត្រូវជា​ម្តាយក្មេក​។​

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​បានសរសេរថា «​ខ្ញុំបាទ ព្រមទាំង​ក្រុមគ្រួសារ សូម​គោរព​សម្តែង​នូវ​កតញ្ញូតាធម៌ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​ចូមរួម​រំលែក​ទុក្ខដ​ល់​ក្រុមគ្រួសារ​យើងខ្ញុំ ចំពោះ​មរណភាព​របស់ ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ដែល​ត្រូវជា​ម្តាយក្មេក ម្តាយបង្កើត និង​ជីដូន ជាទី​គោរព​ស្រឡាញ់​បំផុត​របស់​ក្រុមគ្រួសារ​យើងខ្ញុំ​។​

​សារ​រំលែក​ទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ធិបតី ជា​សក្ខីភាព​បញ្ជាក់​នូវ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ខ្ញុំបាទ ព្រមទាំង​ក្រុមគ្រួសារ ដែល​ធ្វើឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា​មិនអាច​បំភ្លេច​បាន នូវ​សមានចិត្ត​ដ៏​ប្រពៃ​ខ្ពង់ខ្ពស់​ថ្លៃថ្លា​របស់​សម្តេច​បាន​ឡើយ​។​

​យើងខ្ញុំ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី សូម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន សម្តេច ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​ជួបប្រទះ​តែ​នឹង​ពុទ្ធព​រទាំ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មេត្តា​ទទួល​នូវ​គារវកិច្ច ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល