ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​

​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រះវិហារ​÷ លោក ញឹម ដំ នឹង​លោកស្រី ហ៊ាន​ពៅ រស់​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​លក់​ដី​កសិកម្ម​ជាច្រើន​ហិកតា នៅត្រង់​ចំណុច​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី ឲ្យទៅ​ឈ្មោះ វន គីមហេង រស់នៅ​ភូមិ​ពោធិ៍​មុំ ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ដោយ​បាន​សន្យា​ធានា​អះអាង​រត់​ឯកសារ​និង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​)​ឲ្យ​អ្នក​ទិញ​ដែល​ជា​ជនរងគ្រោះ តែ​រហូត​មកដល់​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ទទួលបាន​ប័ណ្ណ​(​ប្លង់រឹង​)​តាម​ការសន្យា​និង​ធានា​អះអាង​នោះទេ ខណៈ​ទីតាំង​ដី​ដែល​បាន​លក់​នោះ សង្ស័យ​ស្ថិតនៅក្នុង​ដែន​អភិរក្ស​ក្រោម​ការ ការពារ​របស់​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ។​

​ជាក់ស្ដែង​លិខិត​ទិញ​លក់​ដី​ជា​ច្រើន​សន្លឹក​ដែល​ជនរងគ្រោះ​បាន​ផ្តល់​ឱ្យ​មក​អង្គភាព​សារព័ត៌មាន​យើង​ក្នុងនោះ​លោក ញឹម ដំ នឹង​លោកស្រី ហ៊ាន ពៅ បាន​លក់​ដី​ជា​ច្រើន​ហិកតា​(​និង​ច្រើន​ដំណាក់កាល​)​នៅត្រង់​ចំណុច​ខាងលើ​ក ឱ្យទៅ​ជនរងគ្រោះ​ឈ្មោះ វន គឹម​ហេង ក្នុង​លិខិត​ទិញ​លក់​ដី​លើក​ទី​១.​ឈ្មោះ ញឹម ដំ នឹង​ឈ្មោះ ហ៊ាន ពៅ បាន​លក់​ដី​ចំនួន ៨​ហិកតា .៦០​អា ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២៣ លើក​ទី​២.​លក់​ដី​ចំនួន ៩​ហិកតា .១១​អា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ លើក​ទី​៣.​លក់​ដី​ចំនួន ១០​ហិកតា​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ លើក​ទី​៤. លក់​ដី​ចំនួន ៩​ហិកតា .១១​អា នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ និង​លើក​ទី​៥. លក់​ដី​ចំនួន ៩​ហិកតា .១១​អា នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​ឈ្មោះ ញឹម ដំ នឹង​ឈ្មោះ ហ៊ាន​ពៅ បាន​សន្យា​ធានា​អះអាង​រត់​ឯកសារ​ឱ្យ​អ្នក​ទិញ​ចាំតែ​ទទួល​យក​ប័ណ្ណ​(​ប្លង់រឹង​) តែ​រហូត​មកដល់​ឆ្នាំ​២០២៥​នេះ​ជនរងគ្រោះ​នៅ​មិនទាន់​ទទួលបាន​ប័ណ្ណ​(​ប្លង់រឹង​)​នោះទេ ខណៈ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​យកលុយ​ទៅ​អស់​ជា​ច្រើនលើក​ច្រើនសារ​ហើយ​នោះ​។​

​លោកស្រី វ៉ាន់ ឡុច អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​ប្អូន​គាត់​បាន​ទិញ​ដី​ជាង ៣០​ហិកតា ពី​ឈ្មោះ ញឹម ដំ នឹង​ឈ្មោះ ហ៊ាន​ពៅ ក្នុងតម្លៃ ១​ហិកតា ៣០០០​ដុល្លារ និង​មិន​បានដឹង​ទីតាំង​ដី​នោះទេ ដោយ​ឈ្មោះ ហ៊ាន​ពៅ ប្រាប់​ថា​ដី​នោះ​មាន​ប្លង់រឹង​។​

​លោកស្រី​បាន​បន្តទៀតថា​ក្រោយមក​ប្អូន​គាត់​បាន​ប្រាប់​ឲ្យ​គាត់​ទៅ​មើល​ហើយ​គាត់​បាន​ប្រាប់​ប្អូន​គាត់​ថា​ដី​នេះ​មិន​អាច​ទិញ​បាន​ទេ​ព្រោះ​ប្លង់​មិន​ពិតប្រាកដ​។ តែ​ឈ្មោះ ហ៊ាន​ពៅ បាន​សន្យាថា​នឹង​ធ្វើ​ប្លង់​ឲ្យបាន តែ​ការសន្យា​ធ្វើ​ប្លង់​នោះ​តាំងពី​ឆ្នាំ​២០២៣ រហូតដល់​ឆ្នាំ ២០២៥ មិន​ជា​ការពិត​នោះ​ទេ គឺ​ធ្វើ​ប្លង់រឹង​មិនបាន​។​

​លោកស្រី វ៉ាន់ ឡុច បាន​បន្ថែមទៀតថា​ការទិញ​លក់​ដី​ខាងលើនេះ​ប្អូន​គាត់​បាន​ក​ក់លុយ​អស់​ចំនួន ២២០០០​ដុល្លារ ហើយ​ឈ្មោះ ហ៊ាន​ពៅ ដែល​បាន​លក់​ដី​ឲ្យ​នោះ​បាន​ប្រាប់​ទៅ​ប្អូន​គាត់​ឲ្យ​ផ្ញើ​លុយ​ចំនួន ៥០០០​ដុល្លារ បន្ថែមទៀត​ដើម្បី​យកមក​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​)​។ លោកស្រី​គាត់​មិន​អស់ចិត្ត​ក៏​បាន​មក​សាកសួរ​ខាង​មន្ត្រី​ជំនាញ​សុរិយោដី គេ​ប្រាប់ថា​មិន​អាច​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​)​បានទេ តែ​អាច​អាស្រ័យ​ផល​ត្រឹម​លិខិត​ភូមិ​.​ឃុំ​បាន តែ​ឈ្មោះ ហ៊ាន​ពៅ នៅតែ​អះអាងថា​ធ្វើ​ប្លង់​រឹង​បាន​។​

​លោកស្រី វ៉ាន់ ឡុច បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា​ប្អូន​គាត់​មិន​ថា​អ្វី​ទេ​បើ​ឈ្មោះ ហ៊ាន​ពៅ ធ្វើ​ប្លង់​រឹង​បាន​មែន​គាត់​យក​ដី តែបើ​ធ្វើ​ប្លង់រឹង​មិន​បាន​ទេ​សូម​ប្រគល់​លុយ​ឲ្យ​គាត់​វិញ​ហើយ​ឈ្មោះ ហ៊ាន​ពៅ យក​ដី​គាត់​វិញ​ទៅ​គឺ​ចប់​រឿង​ហើយ​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​ដែល​លោកស្រី ហ៊ាន​ពៅ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​(​បើ​ពូ​ចង់ដឹង​ពូ​អាច​សួរ​ទៅ​ខាង​អាជ្ញាធរ​ឃុំ​ទៅ​បាន​ដឹង​ព្រោះ​ខ្ញុំ​មិន​អាច​រៀបរាប់​ជំនួស​អាជ្ញាធរ​ឃុំ​បានទេ​)​។​

​អ្នកសារព័ត៌មាន​យើង​បាន​បន្ត​សួរ​ទៅ​លោក​ស្រី ហ៊ាន​ពៅ ទៀតថា តើ​ទីតាំង​ដី​ដែល​បាន​លក់​នោះ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ឬ​មួយ​យ៉ាងណា​.? លោកស្រី ហ៊ាន​ពៅ បាន​ឆ្លើយថា (​កាលពី​មុន​គាត់​មាន​ប្លង់​ប្រថាប់ត្រា​ពន្ធដា​រហើយ តែ​គេ​ចុះ​វាស់​ប្លង់​គេ​មិនទាន់​វា​ស់​ឲ្យ​ទេ បើ​អ្នក​នោះ ឬ​ពូ​ចង់ដឹង​អាច​ទៅ​សួរ​អាជ្ញាធរ​ឃុំ​ទៅ​) ។​

​ដោយឡែក​លោក អ៊ុន អូន មេ​ភូមិ​ស្ដៅ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​ទីតាំង​ដី​ខាងលើ​នោះ​គាត់​មិន​ដឹង​នៅ​ត្រង់​ចំណុច​ណា​ទេ ដោយ​គេ​មិន​បាន​ប្រាប់​គាត់ តែ​គេ​យក​មក​ឲ្យ​គាត់​ស៊ីញ៉េ​គាត់​បាន​ស៊ីញ៉េ​ទៅ ។​

​ជា​ចុងក្រោយ​លោកស្រី វ៉ាន់ ឡុច បាន​លើក​ម្រាមដៃ​ដប់​សំពះ​ស្នើសុំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​និង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ពិសេស​សម្ដេច​មហា​បវ​រ​ធិបតី​ហ៊ុន ម៉ា ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​សម្ដេច​មេត្តា​ជួយ​ដោះស្រាយ​នឹង​រក​យុត្តិធម៌​ដល់​ប្អូន​គាត់​ដែល​ជា​ជនរងគ្រោះ​ដោយសា​រទិញ​ដី​មិន​ទទួលបាន​ប្លង់​នេះ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល