ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​

ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២៥ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក ដឹកនាំ​ដោយ លោក ហេង ចាន់​ធឿន អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ចក និង​សប្បុរសជន បាន​ចូលរួម​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ជនភៀសសឹក ដែល​ភៀសខ្លួន​តាម​ព្រំដែន និង​ពលករ​ចំណាកស្រុក ដែល​បាន​វិលត្រឡប់​មក​ស្នាក់នៅ​ក្នុង​ភូមិ​ឃុំ​វិញ និង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ឃុំ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ក្នុង​ការរៀបចំ​ឯកសារ​ស្នាក់​នៅ​មូលដ្ឋាន ឱ្យ​ឃុំ​ជួយ​សម្របសម្រួល​ឯកសារ​ផ្សេងៗ​ជូន​ពលករ​ដែល​វិលត្រឡប់​ចូល​ភូមិ​ឃុំ​វិញ​មាន​ដូចជា សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ​ដល់​ដល់​ប្រជាពលរដ្ឋ ដែល​បាន​កើត​នៅក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ជាមួយគ្នានេះដែរ ក្រុម​ការងារ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលករ និង​ជនភៀសសឹក និង​បាន​ឧបត្ថម្ភ​ដល់​ជនភៀសសឹក និង​ពលករ​ដែល​វិលត្រឡប់​ចូល​ភូមិ​ឃុំ​វិញ​ចំនួន​៨​គ្រួសារ ក្នុងនោះ រួម​មាន​ភូមិ​ចក​ចំនួន ២ គ្រួសារ ភូមិ​ជ្រួល​ចំនួន​២​គ្រួសារ ភូមិ​ព្រីង​ចំនួន​២​គ្រួសារ និង​ភូមិ​ចំឡាក់​ចំនួន​២​គ្រួសារ​។ ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២៥​គី​ឡូ ទឹក​សុទ្ធ​ចំនួន​១​កេស ទឹកស៊ីអ៊ីវ​ចំនួន​១​យួរ ទឹកត្រី​ចំនួន​១​យួរ ត្រីខ​ចំនួន​១​យួរ និង​ថវិការ​ចំនួន ៥០,០០០៛ សរុប (១,៥០០,០០០៛)​។ ក្នុងនោះដែរ ខ្ញុំបាទ​បាន​ឧបត្ថម្ភ​ក្រុមប្រឹក្សា​ឃុំ​ចំនួន ២៥០,០០០៛ និង​ចំណាយ​ផ្សេងៗ​លើ​យុវជន​ចំនួន ១៦០,០០០៛ និង​ចំណាយ​ផ្សេងៗ​ចំនួន ២៩០,០០០៛​។ សរុប​ការចំណាយ​រួម​មាន​ចំនួន ២,២០០,០០០៛ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល