ទាន់ហេតុការណ៍
សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​ - ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដង្ហែ​យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​កសាង​កុដ្ឋ​មួយ​ខ្នង នៅ​វត្ត​ព្រះពុទ្ធ​អណ្ដែត (​វត្ត​ក្ដី​ល្វា​) - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា
0

រោងចក្រ​ផលិត​បារី​(Future Inteertional Tobacco (Cambodia)Ltd. តើ​ផលិត​បារី​ម៉ាក​អ្វី និង​បង់ពន្ធ​ស្រប​ច្បាប់​ដែល​ឬទេ​?​វគ្គ​១

រោងចក្រ​ផលិត​បារី​(Future Inteertional Tobacco (Cambodia)Ltd. តើ​ផលិត​បារី​ម៉ាក​អ្វី និង​បង់ពន្ធ​ស្រប​ច្បាប់​ដែល​ឬទេ​?​វគ្គ​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល ÷​រោងចក្រ​ផលិត​បារី​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​(Future Inteertional Tobacco (Cambodia)Ltd. ស្ថិតនៅក្នុង​ភូមិ​សាំង​ដំរី ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​កំពុង​ទាក់ ទាញ​ចំណាប់អារម្មណ៍ ប្រជាពលរដ្ឋ​ប្រចាំ​តំបន់​គួរអោយគត់សម្គាល់ ស្លាក​យីហោ ដែល​បាន​លើក បញ្ជាក់ ថា​ជា​រោងចក្រ បន្ទាប់​ពី​អង្គភាព​សារព័ត៌មាន​ជា​ច្រើន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​

សូម​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មាន​ការត្រួតពិនិត្យ​ខណៈ​ដែល​មិន​ទាន់​មាន​ស្លាក​យីហោ​របស់​ក្រុមហ៊ុន និង​មាន​ការស្រាវជ្រាវ​អំពី​សកម្មភាព​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ ប្រភព​ព័ត៌មាន​នៅ​តែ​បន្ត​ឲ្យ​ផ្ដល់​ព័ត៌មាន​បន្ថែមទៀ​ត​ថា ក្រុមហ៊ុន​ផលិត​បារី​នេះ​ត្រូវបាន​លើក​ស្លាក​យីហោ​ដែល​មានឈ្មោះ​ថា (Future Inteertional Tobacco (Cambodia)Ltd.​ដើម្បី​ឲ្យ​សាធារណៈជន​ដឹងថា​ទីតាំង​នេះ​ជា​កន្លែង​នេះ​គឺជា​រោងចក្រ​ផលិត​បារី​។​

​ក្រុមហ៊ុន​ផលិត​បារី (Future Inteertional Tobacco (Cambodia)Ltd. មួយ​កន្លែង​ដែល​ស្ថិតនៅ ទីតាំង​ខាងលើ កំពុង​បង្ក​ផល​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ ពាក់ព័ន្ធ​ទៅ​និង រឿង​សុខ ភាព សុ​វត្តិភាព​ក្នុងកា​ររ​សើ​នៅ របស់​ប្រជាពលរដ្ឋ​។​

​បើ​យោង​តាម​ច្បាប់​ដែល​បាន​កំណត់ឲ្យ​ពាណិជ្ជក​រដែល​ជា​មកចាស់​អាជីវកម្ម ម្ចាស់​ពាណិជ្ជកម្ម ដែល​ជា​កម្មសិទ្ធិ​កររ​បស់​ក្រុមហ៊ុន​នី​មួយៗ មុន​នឹង​មាន​ការវិនិយោគ​លើ​ការផលិត​ទាក់ទង​បច្ចេកទេស​នៃ​សារធាតុ​ញៀន​ដូចជា​បារី​នា​ដើម​ក៏​គួរ​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​មួយចំនួន​ទៀត​ដូចជា​:

​ទី​១ : រោងចក្រ​ផលិត​បារី​ត្រូវ​មាន​ការសុំ​ច្បាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បាន​ចុះបញ្ជី​ការ​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការកំណត់​ម៉ាក ឈ្មោះ​ក្រុមហ៊ុន ឬ​ប្រភេទ​នា​មក​រណ៍​អោយ​ច្បាស់លាស់ ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​ខ្នាត​តូច ខ្នាត​មធ្យម ខ្នាត​ធំ​ជាដើម ។​

​ទី​២ : ក្រុមហ៊ុន​ផលិត​បុរី​ដែល​មាន​ទីកន្លែង​សម្រាប់​ផលិត​ចេញ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​មាន​ឈ្មោះ​ក្នុង​ការកំណត់​ម៉ាក​ខ្លួនឯង​ឱ្យបាន​ច្បាស់ ក្នុងករណី​ប្រសិនបើ​មានការ​ទិញ​ឈ្មោះ​ពី​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​ឬ​ក្រុមហ៊ុន​អន្តរជាតិ​ណាមួយ​ក៏​ត្រូវ​តែ​បង្ហាញ​អំពី​ការចុះ​ឈ្មោះ​នោះ​ឲ្យបាន​ដឹង​ឮ​ផងដែរ​។​

-​ទី​៣ :​ក្រុមហ៊ុន​ផលិត​បារី ត្រូវ​ចូលរួម​ក្នុង​ការបង់ពន្ធ​ជូន​រដ្ឋ​ជា​ចាំបាច់ និង​ឱ្យ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់​នៃ​អាជីវកម្ម​ដូចគ្នា ឬ​ប្រហាក់ប្រហែលគ្នា​។​

-​ទី​៤ : ក្រៅ​តែ​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​ផលិត​បារី​ក៏​ត្រូវតែ​មាន​ការសុំ​ច្បាប់​អនុញ្ញាត​ចេញពី​ក្រសួង​ពាក់ព័ន្ធ​មានដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​បរិស្ថាន អាជ្ញាធរ​ថ្នាំជក់​នៃ​ក្រសួង​សុខាភិបាល ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុវត្ដន៍ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាដើម​។​

-​ទី​៥ :​ក្រុមហ៊ុន​ផលិត​បារី​ក៏​នឹង​ត្រូវ​អនុវត្ត​គោលការណ៍​នៃ​ច្បាប់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​តម្រូវឲ្យ​បុគ្គលិក​កម្មករនិយោជិត​បម្រើ​ក្នុង​រោងចក្រ​ត្រូវបំពេ​ញ​កាតព្វកិច្ច​ក្នុង​ពេលវេលា​ក្នុង​ម៉ោង​ធ្វើការ​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​គោលការណ៍​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការបិទ​សិទ្ធិសេរីភាព​មិនឱ្យ​បុគ្គលិក​កម្មករ​និយោជិត​ចេញមកក្រៅ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់​និង​ចែង​ច្បាស់​ក្នុង​វិស័យ​ការងារ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រសួង​ឧស្សាហកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​(​ក​.​ប​.​ប​)​គួរតែ​អនុវត្តន៍​ច្បាប់​ដែល​បានចែង នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា ក្នុង​ការត្រួតពិនិត្យ​កាតព្វកិច្ច​ផលិតផល​ខុសច្បាប់ ផលិតផល​ក្លែងក្លាយ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព នៃ​ស្ថាប័ន ដែល​បាន​ចែង និង​ប្រកាស​ជា​សាធារណ​: តែ​អ្វី​ដែល​អង្គភាព​សារព័ត៌មាន​យើង ចង់​បើក​បង្ហាញ​នោះ គឺ​ក្លិន​របស់​ថ្នាំ រួម​និង​សារធាតុ​ញៀន​មួយចំនួន ដែលជា​មូលហេតុ ធ្វើអោយប៉ះពាល់​ដល់​សុខភាព និង​កើត​ជំងឺ​មហា​ជាច្រើន​គ្រប់​ប្រភេទ​ដែល​កន្លងមក​អង្គភាព​អ្នកសារព័ត៌មាន ជាច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ពីមួយ​ទៅមួយ​ក្នុង​ការជំរុញ​ឲ្យ​មន្ទីរការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឆ្លើយបំភ្លឺ ចំពោះ​ទីតាំង​របស់​ក្រុមហ៊ុន​ខាងលើ ដោយ​មិន​ទាន់​មាន​ស្លាក​យីហោ​ត្រឹមត្រូវ គឺជា​កន្លែង​ផលិត​បារី​ខុសច្បាប់ បង្កើន​ផលិត​សារធាតុ​ញៀន និង​ផលិត​ស្លាក​យីហោ ផ្សេងៗ​ជា​ច្រើន​បើ​យោង​ទៅតាម​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ម៉ាក ចំនួន​ផលិតផល និង​ឈ្មោះ​ក្រុមហ៊ុន​ទៅតាម​ការផ្ដល់ជូន​មាន​ចំនួន​កំណត់​ជាក់លាក់​នៃ​ក្រុមហ៊ុន​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ និង​ចាំបាច់​ត្រូវតែ​ផ្ដល់​ជូន​ទៅ​តាម​ចំនួន​ដែល​បាន​សុំ​ពី​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​អនុវត្ត​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។​

​ផ្អែក​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​នាយកដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ដល់ជូន​នូវ​តម្លៃ និង​ផលិតផល​បាន​កំណត់​ត្រូវ​តែ​ការបង់ពន្ធ​ទៅតាម​ម៉ាក​នីមួយៗ ដែល​ត្រូវបាន​ចុះបញ្ជី​ក្រោម​ស្លាក​យីហោរ ឬ​ប្រភេទ​ផលិតផល​។​

​ទាក់ទង​ចំពោះ​ការផលិត​ទៅនឹង​វត្ថុធាតុដើម​ទៅតាម​ស្តង់ដា និង​បទដ្ឋាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​បាន​កំណត់​នូវ​មុខរបរ​របស់​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​ដែល​មាន​ទំហំ​នៃ​មូលធន​ដែល​បាន​កំណត់​ដោយ​ច្បាប់ ត្រូវ​បាន​ចែង​ក្នុង​មូលដ្ឋាន​នៃ​ច្បាប់ និង​ធ្វើ​ការផលិត​នូវ​ផលិតផល​ទាំងអស់​ឲ្យស្រប​តាម​ស្តង់ដា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​គោលការណ៍​មួយ​ចំនួន​នៃ​ស្តង់ដា​អន្តរជាតិ​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ដែល​ហៅ​កាត់​ថា (​ក​.​ប​.​ប​)​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​នានា សូម​អនុវត្តតាម​មូលដ្ឋានគ្រិះ​នៃ​ច្បាប់ ដោយ​ក្តី​អនុគ្រោះ​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង ស្នើសុំ​ដល់ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​គណៈ​មេ​បញ្ជាការ​ឯកភាព​ខេត្ត សូម​មេត្តា​ចាត់​មន្ត្រី​ជំនាញ ចុះ​អធិការកិច្ច ដោយ​ក្តី​អនុគ្រោះ ។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​និង​សូម​រង់ចាំ​ការឆ្លើយបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន ។ សូម​អរគុណ​! ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល