ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.!

សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​÷ ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌមានជ័យ ពួក​គាត់​ថា ទោះ​មាន​បទបញ្ជា​ធ្លាក់​ពីលើ​មេឃ​មកឱ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទូទាំងប្រទេស​យ៉ាងណាក្តី តែ​ពួកគាត់​នៅតែ​សង្កេតឃើញ​មាន​ទីតាំង​តារាង​បាល់ទះ​ដែលមាន​ផ្លាក​យីហោ​ង​៧ .៤​ដើម មួយ​កន្លែង​ស្ថិត​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅតែ​បន្ត​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ឆ្នោត​ឡូតូ នឹង​ល្បែង​ផ្សេង​ទៀត​តាម​លេប​ថប ឱ្យ​ក្រុម​អ្នកញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង !

​សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខណ្ឌ​មានជ័យ ខ្លាច​អំណាច​ម្ចាស់​ទីតាំង​ល្បែង​នេះ​ទេ​ដឹង​. បាន​ជា​មិន​ហ៊ាន​បង្ក្រាប មិនតែប៉ុណ្ណោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​បាន​អនុវត្ត​តាម​បទបញ្ជា​នឹង​ចរាច​រណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ នោះឡើយ​។

​សូមបញ្ជាក់​ថា​ទីតាំង​ខាងលើ​នេះ​កាលពី​កន្លង​ទៅ​ត្រូវបាន​សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ចុះ​ណែនាំ​ម្ដង ១ ដង​ហើយ តែ​ទីតាំង​នេះ​នៅតែ​ផ្គើន​និង​បើក​ដំណើរការ​លេង​ល្បែងស៊ីសង​ជាធម្មតា​។ ភាគច្រើន​នៅ​រសៀល រហូតដល់​យប់ មាន​ក្រុម​អ្នកញៀន​ល្បែង ចូល​មក​ចាក់​លេង​យ៉ាង​ច្រើន គឺ​មិន​បាន​រំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ឡើយ​។

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ផ្ដល់​ព័ត៌មាន​មក​ថា នៅក្នុង​តារាង​បាល់ទះ​ដែលមាន​ផ្លាក​យីហោ​៧ .៤​ដើម​បាន​បង្កប់​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ​នៅ​ក្នុង​តារាង​បាល់ទះ និង​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន​ហាក់បីដូច​ជា​មិន​ខ្លាច​ច្បាប់​បន្តិច​សោះ​.​ឬ​មួយ​សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយ ទើប​មិន​មាន​វិធានការ​បង្ក្រាប​ទាល់តែសោះ​)​។

​ហេតុដូច្នេះ​ហើយ ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន ទូទៅ សំណូមពរ​ទៅ​ដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាពិសេស​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ស្ថិត​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នេះ​ផង ឲ្យស្រប​តាម​គោ​នយោបាយ​ភូមិ​.​ឃុំ​.​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ផង​ទាន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល