ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​

អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អូររាំងឪ ៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជេី​ញ​ជា​អធិបតី ក្នុង​យុទ្ធនាការ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្រោម​កិច្ច​សហការ​រៀបចំឡេីង​ដោយ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​រដ្ឋបាល​ស្រុក​អូររាំងឪ ព្រមទាំង​មាន​ការចូលរួម​ពី​មន្ដ្រីរាជកា មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិទ្យ​ល័យ ហ៊ុន សែន អូររាំងឪ សរុប​ចំនួន ៥៤៧​នាក់ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៦ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។

​ថ្លែង​ក្នុង​ឱកាស​យុទ្ធនាការ «​កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន​» ក្រោម​ប្រធានបទ «​ស្ដ្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លេីក​ឡេ​ី​ង​ថា ការរៀបចំ​នាពេលនេះ គឺ​ស្រប​ទៅ​ជាមួយ​ការអបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា ដែល​គ្រប់​គ្នា​នៅ​លេីស​កល​លោកបាន​ដឹងថា ជាកា​រលេីក​កម្ពស់​សិទ្ធិ​របស់​ស្ត្រី ដែល​បាន​បង្ហាញ​ឱ្យ​ឃេ​ី​ញ​ថា ស្ដ្រី​ជា​ផ្នែក​មួយ​ដ៏​មាន​សារ​:​សំខាន់ ក្នុង​ការចូលរួមចំណែក​ការពារ និង​អភិវឌ្ឍន៍​បរិស្ថាន​នៅ​កម្ពុជា និង​ជា​សកល​។ ឯកឧត្ដម ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​លោក ជា ណារ៉ុន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ ដែល​បាន​ផ្ដួចផ្ដើម​គំនិត ជម្រុញ​លេីការ​កសាង​គំនិត ស្រលាញ់ ការពារ និង​អភិវឌ្ឍន៍​បរិស្ថាន ក្នុង​ស្រុក​អូររាំងឪ ដេ​ី​ម្បី​ភាពស្អាត ព្រមទាំង​ជា​ការចូលរួម​កាត់បន្ថយ​លេ​ី​ផលប៉ះពាល់ ដោយ​ប្លា​ស្ទិក​។

​ក្រោយពី​បាន​បិទ​បញ្ចប់ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​នាំយក​ថវិកា​ចំនួន ១​លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោកជំទាវ ប្រគល់ជូន​ដល់​សាលា​វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ព្រមទាំង​ប្រគល់​បាច់ផ្កា​អនុស្សាវរីយ៍​ជូន​ដល់​ស្ដ្រី ដេ​ី​ម្បី​អបអរសាទរ ទិវា​នារី​អន្តរជាតិ លេីក​ទី​១១៥ ហេ​ី​យ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ដឹកនាំ​មន្ដ្រីរាជការ សិស្សានុសិស្ស និង​សមាជិក​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា ធ្វើ​ចលនា​ប្រមូល​សំអាត​សំណល់​សំរាម តាម​ដងផ្លូវ​ជាតិ និង​ជុំវិញ​បរិវេណ​ផ្សារ​អូររាំងឪ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល