ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ឯកឧត្តម នេត្រ ភ​ក្ត្រា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ខេត្ត​ក្រចេះ ឱ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ពូជ​ក្រូចថ្លុង ដែល​ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ GI ដ៏​មាន​តម្លៃ​របស់​តំបន់​នេះ​

ឯកឧត្តម នេត្រ ភ​ក្ត្រា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ខេត្ត​ក្រចេះ ឱ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ពូជ​ក្រូចថ្លុង ដែល​ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ GI ដ៏​មាន​តម្លៃ​របស់​តំបន់​នេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តក្រចេះ ៖ ​ក្រូចថ្លុង​កោះ​ទ្រង់​ជា​ផលិតផល​មួយ ដែល​ទទួលបាន​ការទទួល​ស្គាល់ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ក្នុងចំណោម​ផលិតផល​ដែល​បាន​ទទួលស្គាល់​ក្នុងនោះ​រួមមាន​៖ ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី អង្ករ​ក្រអូប​ព្រះវិហារ ក្រូចថ្លុង​កោះ​ទ្រង់ ប្រហុក​សៀមរាប ជាដើម​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ឱកាស ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ អញ្ជើញ​ជា​អធិបតី​សម្ពោធ​សមិទ្ធិផល​នានា​នៅលើ​ទឹកដី​កោះ​ទ្រុង ខេត្ត​ក្រចេះ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៦ ។​

​ឯកឧត្តម ប្រធាន​ក្រុមការងារ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មាន​ផលិតផល​ដែល​ទទួលបាន​ការចុះបញ្ជី​ជា ផលិតផល​សម្គាល់​ភូមិសាស្ត្រ (Geographical Indication – GI) ចំនួន ៦​មុខ ហើយ​ក្រូច​ថ្លង់ គឺ​មួយ​ក្នុងចំណោម​ផលិតផល​ទាំងនេះ​ផង​ដែរ ដែល​បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​រួមចំណែក​ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី សំដៅ​ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​បច្ចុប្បន្ននេះ​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ចាត់ទុក​ថា ជា​ផ្លែ​ឈើ​ធម្មជាតិ​ដ៏​ពេញនិយម មានឱជារស​ឆ្ងាញ់ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​យូរណាស់​មកហើយ​ប្រចាំ​ខេត្ត​ក្រចេះ​។​

​ការទទួលស្គាល់​ជា GI មាន​សារៈសំខាន់​ក្នុង​ការការពារ អត្តសញ្ញាណ​ផលិតផល ការពារ​ការ​ក្លែងបន្លំ និង​ជួយ​លើកកម្ពស់​តម្លៃ​ទីផ្សារ​របស់​ផលិតផល​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​។ ដូច្នេះ​វា​ជា​មោទនភាព​របស់​ខេត្ត​ក្រចេះ ដែល​មាន​ផលិតផល​នេះ ដែល​យើង​ត្រូវ​បន្ត​គ្រប់គ្រង បន្សុទ្ធ​ពូជ និង​ពង្រីក​ការដាំដុះ​បន្ថែម​។ សូម​កុំ​យក​ពូជ​ប្រភេទ​ផ្សេង​មក​លាយ​លំ ព្រោះ​ក្រូចថ្លុង​កោះ​ទ្រង់ គឺ​ជា​ផលិតផល​កសិកម្ម​ដែល​មាន​ឈ្មោះ​ល្បី និង​មាន​សក្តានុពល​ខ្ពស់​នៅ​លើ​ទីផ្សារ ដូច្នេះ​ប្រជាពលរដ្ឋ​គួរ​បន្ត​ថែរក្សា​គុណភាព និង​ពង្រីក​ការដាំដុះ​បន្ថែម ដើម្បី​បង្កើន​ផលិតកម្ម និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​។​

​ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បច្ចេកទេស​កសិកម្ម​សមស្រប និង​សហការ​គ្នា​ក្នុង​ការអភិវឌ្ឍ​ដំណាំ​ក្រូចថ្លុង​ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ផលិតផល GI របស់​សង្កាត់​កោះ​ទ្រង់ និង​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន ព្រមទាំង​ជួយ​ឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ពិសេស​ថែមទាំង​លើក​តម្លៃ​កេរ្តិ៍ឈ្មោះ​សង្កាត់ និង​ខេត្ត តាមរយៈ​វិស័យ​ទេសចរណ៍ ដែល​មាន​ស្រាប់​ដូចជា តំបន់​ទេសចរណ៍​សត្វ​ផ្សោត​, មាន​ប្រភេទ​សត្វ​ក្តាន់​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ និង សត្វ​ត្មាត រួម​ជាមួយ​សត្វ​កម្រ​ជាច្រើន​ទៀត​នៅ​តាម​ដង​ទន្លេមេគង្គ ៕​
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល