ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ និង​លើកទឹកចិត្ត​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង បន្ត​បេសកកម្ម​មនុស្សធម៌​ឱ្យ​កាន់តែ​សកម្ម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ និង​លើកទឹកចិត្ត​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង បន្ត​បេសកកម្ម​មនុស្សធម៌​ឱ្យ​កាន់តែ​សកម្ម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅពេល​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រៃវែង ត្រូវបាន​ថ្នាក់ដឹកនាំ និង​សាធារណជន ទទួលស្គាល់ថា​ជា​ស្ថាប័ន​ឈានមុខ​មួយ ទាំង​ផ្នែក​រចនាសម្ព័ន្ធ ថវិកា​ទ្រទ្រង់​ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និង​សកម្មភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង បាន​បន្ត​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​មួយ​នេះ ខិតខំ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ ឱ្យ​បាន​សកម្ម និង​ចំ​គោលដៅ ដើម្បី​រួមចំណែក​សម្រេច​ទិសដៅ​រួម​របស់​កាកបាទក្រហម​កម្ពុជា ឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​នោះឡើយ​។​

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ជាមួយ​លោកជំទាវ ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ២​ខ្នង មាន ៨​កន្លែង និង​កន្លែង​លាងដៃ ១០​កន្លែង នៅ​មត្តេយ្យ​សិក្សា​ពោធិ៍​ជ្រៃ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៦ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រៃវែង ពិតជា​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការសម្រេចបាន​នូវ​បេសកកម្ម​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​អនុវត្ត​លើ​វិស័យ​ទាំង​៤ និង​គោរព​គោលការណ៍​គ្រឹះ​ទាំង​៧​។ គោលការណ៍​ទាំងនោះ មាន​ជាអាទិ៍ ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យ ឯករាជភាព សេវា​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បេសកកម្ម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រៃវែង មិនមែន​ផ្ដោត​តែ​លើ​មូលដ្ឋាន​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ពង្រីក​វិសាលភាព​រួមចំណែក​ជួយ​ជាតិ​និង​ប្រជាជន​ក្នុង​បេសកម្ម​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា ជាច្រើន​សកម្មភាព​ទៀត ក្នុងនោះ​ជា​ពិសេស​ចុងក្រោយ​នេះ បាន​ចូលរួមចំណែក​គាំទ្រ​ការ​សម្រាល​ទុក្ខ​លំបាក​និង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ភៀ​សសឹក និង​ជន​ងាយ​រងគ្រោះ ដោយសារ​អំពើ​ឈ្លានពាន​ដែន​អធិបតេយ្យ​កម្ពុជា និង​រំលោភច្បាប់​អន្តរជាតិ​ពី​សំណាក់​រដ្ឋាភិបាល និង​យោធា​ថៃ​។ ឯកឧត្តម បាន​សង្កត់​ធ្ងន់​ក្នុង​ន័យ​ដើម​ថា «​យើង​ម្នាក់ៗ​នៅ​មាន​កាតព្វកិច្ច​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​ជា​ង​៣​ម៉ឺន​នាក់​ទៀត​ដែល​មិន​ទាន់​អាច​វិល​ទៅ​លំនៅឋាន​» ។​

​សូមបញ្ជាក់​ថា ពិធី​សម្ពោធ​សមិទ្ធផល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រៃវែង នា​ថ្ងៃនេះ រួមមាន​៖ អគារ​ម​តេ្ត​យ្យ​សិក្សា​ពោធិ៍​ជ្រៃ​ចំនួន​១​ខ្នង បណ្ដោយ​៣២​ម៉ែត្រ ទទឹង​១១,២​ម៉ែត្រ កម្ពស់​៤,១​ម៉ែត្រ ស្មើនឹង​៤​បន្ទប់ មាន​បំពាក់​សម្ភារ​សិក្សា គ្រឿង​សង្ហារឹម បន្ទប់​អនាម័យ​៨ កន្លែង​លេង​កម្សាន្ត​កុមារ​១ និង​រៀបចំ​បន្ថែម សួន​ក្រាល​ស្មៅ​ចំនួន​១.១៧៦​ម៉ែត្រការ៉េ ចាក់​បេតុង​២២៦​ម៉ែត្រការ៉េ និង​ធ្វើ​របង​១១៥,៧​ម៉ែត្រ ចំណាយ​ថវិកា​សរុប ៨៧.៥០០​ដុល្លារ​។
​សមិទ្ធផល​អគារ​មួយទៀត​គឺ​អគារ​មត្តេយ្យ​សិក្សា​រោងដំរី ១​ខ្នង បណ្ដោយ​៣២​ម៉ែត្រ ទទឹង​១១,២​ម៉ែត្រ កម្ពស់​៤,១​ម៉ែត្រ ស្មើនឹង​៤​បន្ទប់ បំពាក់​សម្ភារ​សិក្សា និង​គ្រឿង​សង្ហា​រឹម និង​មាន​បន្ទប់​អនាម័យ​៨ ចំណាយ​ថវិកា​អស់ ៧០ ០០០​ដុល្លារ​។​

​ដោយឡែក​សមិទ្ធផល​ដែល​បាន​ដាក់បញ្ចូល​ក្នុង​ពិធី​សម្ពោធ​នាឱកាស​នោះដែរ រួមមាន​៖​កន្លែង​លាងដៃ ចំនួន ១០​កន្លែង នៅ​វិទ្យាល័យ​ចំនួន ៩ និង​អនុវិទ្យាល័យ ចំនួន ១ ក្នុង​ក្រុង​-​ស្រុក ចំនួន ៨ គឺ​ក្រុង​ព្រៃវែង ១​កន្លែង ស្រុក​ស្វាយ​អន្ទរ ១​កន្លែង ស្រុក​កញ្ជ្រៀច ១​កន្លែង ស្រុក​ស៊ីធរ​កណ្ដាល ១​កន្លែង ស្រុក​ពារាំង ១​កន្លែង ស្រុក​ពាម​ជរ ៨​កន្លែង ស្រុក​ពោធិ៍​រៀង ១​កន្លែង និង​ស្រុក​បាភ្នំ ១​កន្លែង ដោយ​សមិទ្ធផល​ទាំងនេះ ចំណាយ​ថវិកា​សរុប​ចំនួន ១៩ ៥០០​ដុល្លារ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល