ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

រដ្ឋបាល​ស្រុក​អូររាំងឪ ធ្វើ​ពិធី​ក្រុង​ពាលី ដើ​ម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ

រដ្ឋបាល​ស្រុក​អូររាំងឪ ធ្វើ​ពិធី​ក្រុង​ពាលី ដើ​ម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អូររាំងឪ​៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក​អូររាំងឪ ស្រុក​ពញាក្រែក ស្រុក​ត្បូង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៦ ស្ថិត​នៅ​សួនឧទ្យាន​ទន្លេ​ស្ងួត ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ពី ឯកឧត្ដម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ លោក ជា ណារ៉ុន អភិបាល​ស្រុក​អូររាំងឪ គណ​:​អភិបាលស្រុក ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ កងកម្លាំង​ទាំង​បី មេឃុំ​ទាំង​៧ រួម​ទាំង​មេភូមិ លោកយាយ លោកតា មន្ត្រីរាជការ សរុប​ប្រមាណ​ជាង ១០០​នាក់​ផង​ដែរ​។

​មុន​ចាប់ផ្តេីម​ពិធី​ក្រុង​ពាលី ឯកឧត្ដម ង៉ូវ បូរី​ណា បាន​អញ្ជេី​ញ​អុជ​ធូប​ធ្វើការ​បួងសួង​ប្រសិទ្ធពរ​ជ័យ សុំ​សេចក្ដីសុខ​ចម្រើន និង​ជ័យជំនះ ជូន​ថ្នាក់ដឹកនាំ និង​វីរ​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជេ​ី​នៅ​ជួរ​មុខ នៅ​វត្ត​ព្រះ​ធាតុ​បា​ស្រី ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​រដ្ឋបាល​ស្រុក​អូររាំងឪ បានរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ជាច្រើនលេីក​មក​ហេ​ី​យ ដេ​ី​ម្បី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ស្រប​តាម​ទំ​លៀម​ទំលាប់ ប្រពៃណី ដូនតា ជាការ​ស​បញ្ជាក់​ពី វប្បធម៌ អរិយធម៌ ដ៏​ផូរផង់​របស់​ខ្មែរ ជាងនេះទៅទៀត គឺជា​ការបង្កើត​ឱកាស​រីករាយ និង​ជា​ឃឿន​សេដ្ឋកិច្ច​ក្នុង​តំបន់ ជា​ពិសេស​ជំរុញ​ឱ្យ​មាន​ការកេី​ន​ឡើងលេ​ី​វិស័យ​ទេសចរណ៍​។

​បេីតា​ម​ការលេី​កឡើង​របស់ លោក ជា ណារ៉ុន អភិបាល​ស្រុក​អូររាំងឪ បានបញ្ជាក់​ថា សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៦​នេះ ជា​ការផ្ដួចផ្ដើម​គំនិត​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍ កម្សាន្ដ​សប្បាយ រួម​ទាំង​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ ប្រពៃណី​ជាតិខ្មែរ ការតាំងពិព័រណ៍​ផល្លិតផល​ក្នុងស្រុក​អូររាំងឪ និង​ល្បែង​ប្រជាប្រិយ​នានា​។

​លោក​អភិបាល បាន​បន្ដ​ប្រាប់ថា ចំពោះ​ការរៀបចំ​គឺ អនុត្ដ​តាម​ប្រសាសន៍ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេ​ី​យ​ចំពោះ​ការ​រាំង​លែង​កម្សាន្ដ​តាម​ប្រពៃណី គឺ​មាន​ចូលរួម​រៀបចំ​ការប្រគំ​តន្ត្រី​ដោយ​ក្រុមហ៊ុន ប៊ូ​ស្ដ្រង (BOOSTROMG)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល