ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

បន្ដ​អនុ​វត្តប្រសាសន៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លេ​ី​យុទ្ធនាការ “​ពន្លក​បៃតង​”

បន្ដ​អនុ​វត្តប្រសាសន៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លេ​ី​យុទ្ធនាការ “​ពន្លក​បៃតង​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​៖ ឯកឧត្ដម​បណ្ឌិត សាម អី​ន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អម​ដំណេី​រដោយ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​យុទ្ធនាការ “​ពន្លក​បៃតង​” នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៦ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី ភូមិ​ព្រៃ​ស្មាច់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​យុទ្ធនាការ “​ពន្លក​បៃតង​” នា​ព្រឹក​នេះ ជា​កិច្ច​សហការ​រៀបចំ​ដោយ វត្ដ​អង្គ​ក្ដី និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា រួម​ទាំង​សាលាបឋមសិក្សា​អង្គ​ក្ដី ដេ​ី​ម្បី​ចូលរួម​អភិវឌ្ឍ​ពន្លក​បៃតង​នៅ​កម្ពុជា ដោយ​បាន​ដាំ​កូនឈេ​ី​ជុំវិញ​បរិវេណ​វត្ត និង​សាលារៀន ប្រមាណ​ជា ៣០០០​ដេ​ី​ម​។

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី យុទ្ធនាការ “​ពន្លក​បៃតង​” ឯកឧត្ដម​បណ្ឌិត សាម អី​ន រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​ពាំនាំ​ការសួរសុខទុក្ខ​របស់ ឯកឧត្ដម​បណ្ឌិត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជូន​ដល់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ ពន្លក​បៃតង នេះ​ផង​ដែរ​។

​ឯកឧត្ដម​បណ្ឌិត បាន​បន្ដ​លេីក​ឡេ​ី​ង​ទៀតថា ការចូលរួម​លេ​ី​យុទ្ធនាការ ពន្លក​បៃតង គឺ​ភារកិច្ច​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ដេ​ី​ម្បីថែរក្សា ការពារ បរិស្ថាន និង​រក្សា​នូវ​អព្យាក្រឹត​កាបូន​នៅ​កម្ពុជា​។ ជាពិសេស ដេ​ី​ម្បី​ទប់ស្កាត់​នូវ​ការបម្រែ​បម្រួល​អាកាសធាតុ ទាំង​កម្ពុជា និង​ជា​សកល​។

​ឯកឧត្តម​បណ្ឌិត សូម​លេីកទឹកចិត្ត ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមទាំង​សមាជិក អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បន្ត​យ៉ាង​សកម្ម​លេីការ​ចូលរួម​ថែរក្សា​បរិស្ថាន តាមរយៈ យុទ្ធនាការ​ទាំង​បួន ដែល​បាន​ដាក់ចេញ​ដោយ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រួមមាន “​យុទ្ធនាការ ថ្ងៃនេះ ខ្ញុំ​មិន​ប្រេី​ថង់​ប្លា​ស្ទិក​ទេ​” “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​” “​ផ្លូវជាតិ​គ្មាន​សំណល់​សំរាម​ប្លា​ស្ទិក​” និង​យុទ្ធនាការ “​ពន្លក​បៃតង​”​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល