ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម គួច ចំរើន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​

ឯកឧត្តម គួច ចំរើន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្ដាល​)៖ នា​ដូវ​ក្ដៅ​នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ ដែល​អាច​កើតមានឡើង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ឱ្យ​មហន្តរាយ​ដល់​ក្រុមគ្រួសារ​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ពោធិ៍​អង្គ​ម្រេញ ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ក្រោម​គណៈ​ធិបតី​ភាព ឯកឧត្ដម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល និង​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦​។​

​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល គូសបញ្ជាក់ថា «​នា​ដូវ​ក្ដៅ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​គ្រប់​ទីកន្លែង​ដែល​មាន​ការប្រើប្រាស់​ភ្លើង កុំ​ដុត​ទុកចោល ចេញ​ក្រៅ​ផ្ទះ​ត្រូវ​បិទ​ចរន្តអគ្គិសនី​ឱ្យបាន​ត្រឹមត្រូវ មុន​ចាកចេញ​ទៅ​ខាងក្រៅ ការពារ​កុំឱ្យ​មាន​បញ្ហា​គ្រោះ​អគ្គីភ័យ​កើតឡើង​ដែលនាំឱ្យ​មហន្តរាយ​ដល់​ក្រុមគ្រួសារ​»​។​

​ឯកឧត្ដម អភិបាលខេត្ត​កណ្តាល បន្ដថា ដូវ​ក្ដៅ​នេះ បញ្ហា​ជំងឺ​ក៏​មាន​ការ​កើត​ឡើង​ជា​ច្រើន​ផងដែរ សូម​ប្រជាពលរដ្ឋ​ពិសារ​ទឹក​ឱ្យបាន​ច្រើន ដើម្បី​ឱ្យ​ទឹក​ចូល​ការពារ​រាងកាយ និង​ចូលរួម​អនាម័យ​ខ្លួនប្រាណ និង​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ ដើម្បី​សុខភាព​បាន​ល្អប្រសើរ មិនមាន​ជំងឺ​ដង្កា​ត់​មក​យាយី​ឡើយ​។​

​នា​ឱកាស​នោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្ដាល ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​អង្គស្នួល និង​កងកម្លាំង ពិសេស​អធិការដ្ឋាន​នគរបាល​ស្រុក បានធ្វើ​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ ក្នុង​ការបង្ក្រាប​ក្រុមចោរប្លន់​ធាក់​យក​ម៉ូតូ បាន​ចំនួន ៧​នាក់​។​

​ជាមួយគ្នានេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល បាន​ជំរុញ និង​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​អង្គស្នួល និង​កងកម្លាំង​ទាំងអស់ បន្ត​ខិតខំ​ពង្រីក​ការស្រាវជ្រាវ តាម​បង្ក្រាប​ក្រុម​ធាក់​ប្លន់​យក​ម៉ូតូ​ឱ្យ​ដល់​ឫ​សគល់ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ឱ្យ​សាក​សមនៅ​អ្វី​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កណ្ដាល​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល