ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូ​និធិ​សង្ក្រាន្ដ​អូររាំងឪ​..!

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូ​និធិ​សង្ក្រាន្ដ​អូររាំងឪ​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​អូររាំងឪ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ តំណា​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រាត្រីសមោសរ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​អូររាំងឪ នា​ល្ងាច​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៦ ស្ថិត​ទី​ស្នាក់​សាលា​ស្រុក​អូររាំងឪ​។​

​ក្នុងឱកាស រាត្រី​សមោ​រសរ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ថ្លែងអំណរគុណ​ដល់​សម្បុរ​ស​ជន ដែល​បាន​ពេញចិត្ដ​នឹង​ចូលរួម​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ទ្រទ្រង់​ការរៀបចំ​សង្ក្រាន្ដ​អូររាំងឪ សម្រាប់​ឆ្នាំ​២០២៦ ខាងមុខនេះ ដែល​គ្រោង​នឹង​រៀបចំ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ រហូតដល់ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​មមី​។

​ឯកឧត្ដម បាន​បន្ដទៀតថា ក្រោម​គំនិត​ផ្ដួចផ្ដើម និង​ជា​ការចង្អុលបង្ហាញ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន មកកាន់​រដ្ឋបាល​ស្រុក​អូររាំងឪ ដើម្បី​ទទួល​រៀបចំ តុបតែង និង​ដឹកនាំ​គ្រប់គ្រង​ព្រឹត្ដិការណ៍​សង្ក្រាន្ដ​អូររាំងឪ ឆ្នាំ​២០២៥​នេះ ដោយ​រដ្ឋបាល​ស្រុក​ផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ពិធី​រាត្រីសមោសរ នា​ឱកាស​នេះ​ដែល​រដ្ឋបាល​ស្រុក​បាន​រៀបចំ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​សម្បុរ​ស​ជន​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ និង​រដ្ឋបាល​ស្រុក លើ​ការគាំទ្រ​ការរៀបចំ​សង្ក្រាន្ដ កន្លែង​កម្សាន្ដ ការតុបតែង កម្មវិធី​វប្បធម៌ សាសនា ជាដើម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ពិធី​រាត្រីសមោសរ នា​ល្ងាច​ថ្ងៃទី​២២ ម្សិលមិញ​នេះ មានការ​អញ្ជើ​ផ្ដល់ កិត្ដិយស​ចូលរួមដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្ដម​សមាជិក​ព្រឹទ្ធសភា ឯកឧត្ដម​អភិបាលរង​ខេត្ដ អភិបាល​ស្រុក​អូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់​សហគ្រាស អាជីវករ និង​មន្ដ្រីរាជការ​ប្រមាណ​ជាង ៤០០​នាក់​។

​លោក ជា ណារ៉ុន អភិបាល​ស្រុក​អូររាំងឪ បាន​អាន​ជូន​នូវ​របាយ​ការ​អំពី​ដំណើរការ​នៃ​ការគ្រោង​រៀបចំ​សង្ក្រាន្ដ​អូររាំងឪ សម្រាប់​ឆ្នាំ​២០២៦ ខាងមុខនេះ ជូន​គណៈ​ធីបតី និង​អង្គ​វិធី ក្នុងនោះ លោកភិបាល​បានបញ្ជាក់​ថា ទីតាំង​ទន្លេ​ស្ងួត​ជាទី​តាំងប្រ​វត្ដិសាស្ដ្រ​មួយកន្លែង​ក្នុង​ស្រុក​អូររាំងឪ ដែល​ពេល​បច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បាន​ប្រែក្លាយ​ពី​តំបន់ ឬ​ទីតាំង​ដែល​មាន​ស​ភាពស្ងត់ស្ងៀម មក​ជា​តំបន់​អ៊ូរ​អ ជាទី​តាំង​ទេសចរណ៍​ក្នុងស្រុក​មួយ​កន្លែង​។​

​លោក ជា ណារ៉ុន បាន​បន្ដ​លើកឡើង​ទៀតថា ពិធី​សង្ក្រាន្ដ​២០២៦ អបអរសាទរ​ឆ្នាំម្សាញ់​នា​ឱកាស​ខាងមុខនេះ រដ្ឋបាល​បាន​ត្រៀម​រួច​ជា​ស្រាច់​ដើម្បី​ជម្រុញ​ឱ្យ​មាន​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មក​ពី​មជ្ឍដ្ឋាន​នានា ដោយ​មាន​ការតុបតែង ខ្លោងទ្វារ​សង្ក្រាន្ដ មួក​យក្ស អន្សម​យក្ស ល្បែង​ប្រជាប្រិយ ពួន​ភ្នំខ្សាច់ តំបន់​ត្រជាក់ចិត្ដ ការប្រគំ​តន្ដ្រី និង​ការតាំងពិព័រណ៍​ផលិផល​ក្នុងស្រុក ព្រម​ទាំង​កម្មវិធី​កម្សាន្ដ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល