ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រគល់ជូនចាស់ជរា និងគ្រួសារជួបការលំបាកចំនួន ៥០គ្រួសារ ក្នុងបរិវេណរដ្ឋបាលខេត្ត។
នេះគឺជាកម្មវិធីអមមួយ ក្នុងចំណោមកម្មវិធីសំខាន់ៗជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ៕







