ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍

​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា  ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន សមាគម វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា និង ចាងហ្វាង​ការផ្សាយ គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ជា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា សហការី តាម​បណ្ដា​រាជធានី​ខេត្ត​ក្រុង ចំនួន 30 នាក់​ ​អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភព​​លោក ដែល​មាន​ភាពមិនប្រាកដ​ប្រជា ប្រែប្រួល​ឆាប់រហ័ស និង​ព័ត៌មាន​ក្លែងក្លាយ​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​បាន​ប្រព្រឹត្តទៅ នៅ​សាលចតុមុខ​មង្គល ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍ សមាគម​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ជាច្រើនរូប ។​

គួរបញ្ជាក់ថា ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍ បានរួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​ដែល​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​បរិបទ​ដែល​បរិយាកាស​តំបន់ និង​ពិភពលោក​កំពុង​មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។ ព្រឹត្តិការណ៍​មួយ​នេះ​មាន​គោលដៅ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើ​ក​ទី​១០ ស្ថានភាព​ទេសចរណ៍​កម្ពុជា និង​យុទ្ធសាស្ត្រ​គន្លឹះ​របស់​ក្រសួង​ទេសចរណ៍ ព្រមទាំង​យុទ្ធនាការ​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២៦​នេះ​។

​ក្នុង​នោះ​ផង​ដែរ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​គូសបញ្ជាក់​ពី​យុទ្ធនាការ​សំខាន់ៗ​មួយចំនួន​សម្រាប់​ឆ្នាំ ២០២៦ ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​បង្កើន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​របស់​កម្ពុជា​។ យុទ្ធនាការ​ទាំងនោះ​រួមមាន ការ​ទស្សនា​កម្ពុជា​នៅ​រដូវ​បៃតង ចាប់ពី​ខែ​ឧសភា​ដល់​ខែតុលា និង​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ចិន​រយៈពេល ៤​ខែ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ។​

​ជាមួយគ្នានេះ ក្រសួង​ទេសចរណ៍​កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ក្នុង​ការរក្សា​កេរ្តិ៍ឈ្មោះ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព កក់ក្តៅ ស្អាត និង​បៃតង​ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ឲ្យមក​លេង​កម្សាន្ត​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល