ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កៀនស្វាយ​-​កណ្តាល ៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ការពា​រ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ប្រចាំ​ខែ​មេសា និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ខែ​ឧសភា ឆ្នាំ​២០២៦ និង​ផ្សព្វផ្សាយ​សម្រង់​លទ្ធផល​ស្តីពី​កិច្ចប្រជុំ​ការពង្រឹង​វិន័យ ដើម្បី​លើកកម្ពស់​ប្រសិទ្ធ ភាព​ការងារ​មន្ត្រី នា​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៦ ។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី​អស់លោក​-​លោកស្រី​អធិការរង លោក នាយ​ផ្នែក​ជំនាញ លោកនាយ​ប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍ មន្ត្រី​ប៉ុស្តិ៍​ទាំង ៨ ។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ក៏​បាន​ធ្វើ​ការវាយតម្លៃ​ដល់​កងកម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ដែល​បាន​អនុវត្ត​ពង្រឹង​យកចិត្ត​ទុក ដាក់ ជាពិសេស​លោក​អធិការរង​ដឹកនាំ​តាម​បណ្តា​គោលដៅ​បញ្ជា​អនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខែត្ត ស្តីពី​ការការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ សាធារណៈ​នៅក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ​ឲ្យ​ធានា​បាន​សុខ​សុវត្ថិភា​ព និង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​បំផុត​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង ក៏​បាន​ណែ នាំ​ឲ្យ​ផែន​ព្រហ្មទណ្ឌ និង​ជំនាញ​សន្តិសុខ ត្រូវ​ពង្រឹង​បង្កើន​សមត្ថភាព គ្រប់គ្រង​តាម ដាន​ក្តោប​សភាពការណ៍​ការងារ​សន្តិសុខ ឲ្យបាន​ម៉ឺងម៉ាត់​ជាពិសេស រាល់​មុខសញ្ញា​បង្កចលាចល​សង្គម និង​មុខសញ្ញា​ចោរ លួច ឆក់​ប្លន់ ក្មេង​ទំនើង ដើម្បី​ដាក់ចេញ​វិធានការ​បង្ការ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធ ភាព​។ ជំរុញ​ពង្រឹង​ត្រៀមកម្លាំង​អន្តរាគមន៍ ប្រចាំការ​រងចាំ​ទទួល​បទបញ្ជា ពង្រឹង​អនុវត្ត​រៀបចំ​ផែនការ​សកម្មភាព ការពារ ទៅ​តាម​មូលដ្ឋាន និង​គោលដៅ​នានា​ដូច​ជា​វត្ត​អារាម កន្លែង​សប្បាយភាព រមណីយដ្ឋាន ហើយ​ចាត់​កម្លាំង​ចុះ​អនុវត្ត ដោយ​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ច្បាស់ លាស់​។ ជំរុញ​ឲ្យមាន​ការយក​ចិត្ត​ទុកដាក់​ដោះ ស្រាយ​សម្រួល​ចរាចរណ៍​ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ នៅពេល​ចរាចរណ៍​មាន​ភាព​មមាញឹក នៅ​តាម​គោលដៅ​ដែល​មាន​បញ្ហា​ប្រឈម​កកស្ទះ ដើម្បី​ពន្លឿន​ការធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់ រហ័ស និង​មាន​សុវត្ថិភាព​និង​ត្រៀម​សហការ​ជាមួយ​កម្លាំង​រថយន្ត​បង្ការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ ដើម្បី​ចេញ​អន្តរា​គម ន៍ ក្នុង​ករណី​កើតឡើង​អគ្គិភ័យ​ជាយ​ថា ហេតុ​ណាមួយ​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ក៏​បាន​ប្តេជ្ញា ក្នុង​ការលុបបំបាត់​បង្ក្រាប​ទីតាំង​Scame Online នៅក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​ចំណែក​ស្តារ​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ទាំងអស់ ត្រូវ​តាមដាន​ទីតាំង​ស្នាក់​នៅ​ជនបរទេស និង​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ចៀស​ឲ្យ​ឆ្ងាយ​កុំឲ្យ​មាន​ការពាក់ព័​ន្ធ​ដាច់​ខាត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល