ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង​

លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៦ លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព​ព័ត៌មាន «​រស្មី​ស្ទឹងត្រង់​» រួមជាមួយ​លោក អ៊ិន យឿន និង​ភរិយា ព្រមទាំង​លោក​ជំទាវ ឆាយ សុខន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​ស្បៀងអាហារ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ជួប​ការលំបាក និង​ជន​ពិការភាព​ពី​កំណើត នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល និង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ ក្រុម​ការងារ​បាន​ចុះ​ដល់​ខ្នង​ផ្ទះ​គ្រួសារ​របស់​ប្អូនប្រុស ប៊ិន ចាន់ អាយុ​៤១​ឆ្នាំ និង​ភរិយា អូន​ស្រី ស្រេង សុ​ខេង អាយុ​៤៧​ឆ្នាំ ដែល​មាន​ពិការភាព​ពី​កំណើត រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ គ្រួសារ​នេះ​ទទួលបាន​អំណោយ​រួមមាន អង្ករ​១​បេ ទឹក​សុទ្ធ​១​កេះ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ សម្ភារៈ​ប្រើប្រាស់​មួយចំនួន និង​ថវិកា​ចំនួន​១២​ម៉ឺន​រៀល​។​

​ជាមួយគ្នានេះ ក្រុម​ការងារ​ក៏​បាន​បន្ត​ចុះ​ជួយ​គ្រួសារ​ខ្វះខាត​នៅ​ខេត្ត​ស្វាយរៀង រួមមាន​៖ លោកយាយ នុត យ៉​ន អាយុ​៧៥​ឆ្នាំ​, ប្អូនស្រី អ៊ូ​ក គ អាយុ​៣៦​ឆ្នាំ​, លោកយាយ ហ៊ុន ស៊ាន អាយុ 92 ឆ្នាំ និង​លោក ហ៊ុន ផុន អាយុ​៦៤​ឆ្នាំ ដែល​រស់នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​សំបូរ និង​ភូមិ​ព្រៃ​តា​មូរ ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។ គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ​១​បេ មី​២​កេះ ទឹកស៊ីអ៊ីវ​២​យួរ ទឹកត្រី​២​យួរ ចាន ស្លាបព្រា វែក ជ្រុញ កា​ធន់​លាងចាន កន្ត្រក​ដាក់​ខោអាវ សម្លៀក​បំពាក់ ស្បែកជើង និង​ថវិកា​មួយចំនួន​។ ក្មេងៗ​ចំនួន 50 នាក់ ម្នាក់ៗ​បាន​ចំនួន 2000 រៀល​។​

​សកម្មភាព​មនុស្សធម៌​នេះ ក៏​ទទួលបាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​ជាច្រើន​ផងដែរ​។ ក្នុងនោះ ព្រះគ្រូ​សិរី​ពោធិ​មុនី ថង សារិន ព្រះចៅអធិការ​វត្ត​ពោធិព្រឹក្ស ស្ថិតនៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​អង្ករ​១០០​គីឡូក្រាម មី​២​កេះ ភេសជ្ជៈ​២​កេះ ទឹក​សុទ្ធ​២​កេះ ទឹកស៊ីអ៊ីវ​២​យួរ ទឹកត្រី​២​យួរ និង​ថវិកា​២០​ម៉ឺន​រៀល ដល់​អង្គភាព​ព័ត៌មាន «​រដ្ឋា​រស្មី​ស្ទឹងត្រង់​»​។​

​ដោយឡែក ព្រះ​ភិក្ខុសង្ឃ ឆាយ សុភារៈ និង​ព្រះ​ភិក្ខុសង្ឃ សុខ សុវណ្ណ តំណាង​ព្រះចៅអធិការ​វត្ត​អង្គ​ក្ដី ក៏​បាន​ចូលរួម​ឧបត្ថម្ភ​អង្ករ​២​បាវ ភេសជ្ជៈ​២​កេះ ទឹក​សុទ្ធ​៣​កេះ សម្ភារៈ និង​បច្ច័យ​មួយចំនួន​ផង​ដែរ​។​

​ទន្ទឹមនឹងនេះ លោក​អធិការ​ស្រុក​លើកដែក បាន​ឧបត្ថម្ភ​អង្ករ​១​បេ ខណៈ​លោក វុទ្ធ ប៊ុនលី អនុប្រធាន​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ឧបត្ថម្ភ​ថវិកា​១៥​ម៉ឺន​រៀល ដល់​អង្គភាព​ព័ត៌មាន «​រដ្ឋា​រស្មី​ស្ទឹងត្រង់​»​។ ចំណែក​លោក​ជំទាវ ឆាយ សុខន បាន​ឧបត្ថម្ភ​រ៉ូប​ចំនួន​១០០ និង​សារុង​៣០ សរុប​ជា​ទឹកប្រាក់​ប្រមាណ​៣០០​ដុល្លារ​អាមេរិក​។​

​សកម្មភាព​ខាងលើ បាន​បង្ហាញ​ពី​ស្មារតី​ចែករំលែក ក្តីមេត្តា និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព និង​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល