ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក ឃីម រដ្ឋា ប្រធាន អង្គភាព រដ្ឋា រស្មី​ស្ទឹងត្រង់ អញ្ជើញ​ចូលរួម កិច្ចប្រជុំ​តម្រង់ទិស​ស្តីពី​ការអនុវត្ត​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា

លោក ឃីម រដ្ឋា ប្រធាន អង្គភាព រដ្ឋា រស្មី​ស្ទឹងត្រង់ អញ្ជើញ​ចូលរួម កិច្ចប្រជុំ​តម្រង់ទិស​ស្តីពី​ការអនុវត្ត​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៦ លោក ឃីម រដ្ឋា ប្រធាន អង្គភាព រដ្ឋា រស្មី​ស្ទឹងត្រង់ បា​ម​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​តម្រង់ទិស​ស្តីពី​ការអនុវត្ត​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ក្រោម​​​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​គ្រប់ភាគី ក្នុង​ការទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​អាច​បង្ក​ឱ្យ​មានកា​រ​យល់ច្រឡំ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ជំហាន​ទី​២ នឹង​បន្ត​ផ្តោតលើ​ការលើកកម្ពស់​ការយល់​ដឹង​របស់​សាធារណជន អំពី​ការផ្ទៀងផ្ទាត់​ប្រភពព័ត៌មាន មុន​នឹង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ព្រមទាំង​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល មាន​ការទទួលខុសត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា យុទ្ធនាការ និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ គឺ​ដើម្បី​លើកកម្ពស់​សន្តិសុខ​ព័ត៌មាន​នៅ​កម្ពុជា​។ យើង​មិន​អាច​លុប​ព័ត៌មាន​ក្លែងក្លាយ​ទេ តែ​ត្រូវ​រៀន​រស់ជាមួយ​វា ដោយ​បន្សាំ​ខ្លួន និង​បង្កើន​ភាព​ធន់ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នា​ឱកាស​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន រាជធានី ខេត្ត​ទាំង​២៥ ថ្នាក់ដឹកនាំ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន អ្នកសារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​ក្នុង​បណ្តាញ​សង្គម ជាច្រើន​រូប​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល