ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក​អភិបាលស្រុក​ព្រៃឈរ ជា បញ្ញា ដឹកនាំ​មេឃុំ និង​ភូមិ រួម​ជាមួយ​សប្បុរសជន ចុះ​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ចំនួន ០៩ គ្រួសារ

លោក​អភិបាលស្រុក​ព្រៃឈរ ជា បញ្ញា ដឹកនាំ​មេឃុំ និង​ភូមិ រួម​ជាមួយ​សប្បុរសជន ចុះ​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ចំនួន ០៩ គ្រួសារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃទី​២៥​ខែ​ឧសភា ឆ្នាំ​២០២៦ លោក ជា បញ្ញា អភិបាល គណៈ​អភិបាលស្រុក​ព្រៃឈរ លោក ពេជ្រ ដេត មេឃុំ​ក្រូច និងលោក​មេភូមិ​សំរោង រួមជាមួយ​នឹង​សប្បុរសជន​ជាច្រើនរូប បាន​ចុះ​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ចំនួន ០៩ គ្រួសារ នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ជើងព្រៃ ។​

​ក្រុម​សប្បុរសជន រួមមាន លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព​ព័ត៌មាន «​រដ្ធា រស្មី​ស្ទឹងត្រង់​» និង លោក​ចាងហ្វាង រដ្ឋា​អភិវឌ្ឍន៍​ញូ​ស៍ រួមជាមួយ​នឹង តំណាង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ដឹកនាំ ដោយ​លោក​អនុបណ្ឌិត លី គឹម​ស៊ុន និង​លោក អ៊ិន​យឿន លោក ស៊ឹម​សំអាន លោកជំទាវ ឆាយ សុខន ក្រុមការងារ អ្នកសារព័ត៌មាន ចូលរួម​ជាមួយនឹង​លោក​អភិបាល​ស្រុក​ព្រៃឈរ ជា បញ្ញា និង​លោក​មេឃុំ​ក្រូច ពេជ្រ​ដេត លោក​មេភូមិ ឯក​មូល ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ សប្បុរសជន មក ជូន​គ្រួសារ​ដែល​កំពុង​ជួប​ការខ្វះខាត នៅ​ខេត្ត​កំពង់ចាម ។​

​លោក​អភិបាលស្រុក និង​ក្រុមការងារ​សប្បុរសជន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ ជា​ស្បៀងអាហារ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ដែល​កំពុង​ជួប​ការលំបាក នៅ​ភូមិ​សំរោង ឃុំ​ក្រូច ស្រុក​ព្រៃឈរ មាន​ចំនួន ០៦ គ្រួសារ និង​ប្រជាពលរដ្ឋ នៅ ភូមិ​វាល ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ មាន​ចំនួន ៣​គ្រួសារ នៃ​ខេត្ត​កំពង់ចាម ។

​ក្នុងនោះ គ្រួសា​នីមួយ​ទទួលបាន​អំណោយ​រួមមាន អង្ករ 30 គី​ឡូ ទឹក​សុទ្ធ ១ កេស ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ២ យួរ សម្ភារៈ​ប្រើប្រាស់​មួយចំនួន និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ។​

​លើស​ពី​នោះ​ទៀត ក្រុម​ការងារ​ក៏​បាន​ចែក​ជូន​ជា សារុង និង​ក្រ​ម៉ា ដល់​លោកតា លោកយាយ ចំនួន ១០០ នាក់ និង​ក្មេងៗ ចំនួន ៥០ នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ២០០០ រៀល ។​

​សកម្មភាព​មនុស្សធម៌​នេះ ទទួលបាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន ដែល​បាន​បរិច្ចាក​ជា​ធនធាន​ផ្ទាល់ខ្លួន រួមមាន ៖
– លោកស្រី មែន ច័​ន្ធ​ធី នៅ​បុរី​វិមាន​ភ្នំពេញ ថវិកា​ចំនួន 200 ដុល្លារ
– លោកស្រី​គន្ធា ម្ចាស់​ហាង​កាហ្វេ​នៅ​ទួល​ទំពូង ថវិកា 100 ដុល្លារ
– លោក ហែម ណុប ម្ចាស់ការ​ហ្គាស​ឡាន 30 ម៉ឺន​រៀល
– លោក ហេង​សុខ​រ៉េ​ន នៅ​ក្រចេះ ថវិកា 20 ម៉ឺន​រៀល
– លោកស្រី ស៊ី ដា ម្ចាស់​ដេប៉ូ​សំណង់​នៅ​ផ្លូវ 51 ថវិកា 10 ម៉ឺន​រៀល
– លោកជំទាវ​តូច នៅ​បាត់ដំបង​ថវិកា 25 ដុល្លារ
– លោក លី ហួរ លក់​ស្បែកជើង​ថវិកា 65 ម៉ឺន​រៀល
– លោក ម៉ាប់ លក់​អង្ករ​នៅ​ភូមិ​ឬ​ស្សី​ថវិកា 4 ម៉ឺន​រៀល​
– លោក អ៊ូច សុខ​អាន ប្រធាន​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ឧបត្ថម្ភ​សារុង ចំនួន 50 ។​
– លោក យឹម រិន​អនុប្រធាន​សាខា​អង្គកា​រ​ចីរភាព​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​មី​១០​កេស ។​
– លោក ហាក់ នី សមាជិក​អង្គការ​ចីរភាព​កម្ពុជា​ឧបត្ថម្ភ​សារុង​២០ ។​
– លោក​ជា​សារ៉ាត់​ប្រធាន​សមាគម​ឧបត្ថម្ភ​ស្បែកជើង 150 គូ​អង្ករ​មួយបេ​ថវិកា 5 ម៉ឺន​រៀល ។​
– លោក អ៊ិន យឿន ទីប្រឹក្សា​របស់​ឯកឧត្តម​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ឧបត្ថម្ភ​អង្ករ 500 គី​ឡូ ។​
– លោក សឹម សំអាន ទីប្រឹក្សា​របស់​លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព​រដ្ឋា​ស្ទឹងត្រង់ ឧបត្ថម្ភ​អង្ករ​ចំនួន 500 គី​ឡូ ។​
– លោកជំទាវ ឆាយ សុខន ឧបត្ថម្ភ​សារុង​ចំនួន 130 សារុង ស្មើ ថវិកា 555,000 រៀល ។​
– លោក​ហេង​តារា គោ​ដុត ឧបត្ថម្ភ​ប្រាក់​ដុល្លារ 50 ដុល្លារ ។​
– លោក ជា សារ៉ាត់ ប្រធាន​សមាគម កសិកម្ម​ដើម្បី​សេដ្ឋកិច្ច គ្រួសារ កម្ពុជា សន្តិភាព អង្ករ​មួយបេ​ស្បែកជើង 150 គូ​ថវិកា 5 ម៉ឺន​រៀល ។​
– លោក ហេង​សុផាត ឧបត្ថម្ភ​18 ម៉ឺន​រៀល ។​
– លោក សែម សួរ ឧបត្ថម្ភ អង្ករ 60 មី​បី​កេស 15 ម៉ឺន​រៀល ។​
– លោក នី​ន ស៊ីនួន ឧបត្ថម្ភ 10 ម៉ឺន​រៀល ។​
– លោកស្រី លឹម វណ្ណា ឧបត្ថម្ភ 10 ម៉ឺន​រៀល ។
– លោក អាន វណ្ណា ប្រធាន​អង្គរការ​សាខា​ខេត្ត​កំពង់ចាម​ឧបត្ថម្ភ​មី 6 កេស ។​
– លោក ទេព រ៉ា​ឌី ឧបត្ថម្ភ​ថវិកា 50 ដុល្លារ​។​
– ក្រុមការងារ​អង្គភាព​គេហទំព័រ រដ្ធា​រស្មី​ស្ទឹងត្រង់ ឧបត្ថម្ភ​លូ ចំនួន 2 កង់​ស្មើនឹង​ថវិកា 24 ម៉ឺន​រៀល ។​

​សកម្មភាព​មនុស្សធម៌​នេះ ក៏​ទទួលបាន​ការចូលរួម​ឧបត្ថម្ភ​ពី​ព្រះ​តេជគុណ បញ្ញោ​សុភារៈ គ្រូសូត្រ​ឆ្វេង វត្ត​អង្គ​ក្ដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​ព្រះអង្គ​បាន​ឧបត្ថម្ភ​ចាន 200 ស្លាបព្រា 200 វែក 200 ផងដែរ ។​

​សកម្មភាព​មនុស្សធម៌​ដ៏​មានតម្លៃ​ខាងលើនេះ បាន​បង្ហាញ​ពី​ស្មារតី​ចែករំលែក ដោយ​ក្តី​មេត្តា និង​ការយកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព និង​ជីវភាព​រស់នៅ របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរឡើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល