ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្កា​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ចូលរួម​រំលែក​ទុក្ខ ក្រុមគ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រី ដែល​បាន​លាចាក​លោក​ទៅ ដោយ​រោគាពាធ​

លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្កា​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ចូលរួម​រំលែក​ទុក្ខ ក្រុមគ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រី ដែល​បាន​លាចាក​លោក​ទៅ ដោយ​រោគាពាធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​សៅ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៦ លោក​បណ្ឌិត ឃីម រដ្ឋា និង លោក លី គឹម​ស៊ុន ទីប្រឹក្សា​លោក​បណ្ឌិត​ហោ​គន្ធា លោក អ៊ិន យឿន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា តំណាង​ឲ្យ​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា លោក ទួន ឈុនលី និពន្ធ​នាយក អង្គភាព គេហទំព័រ រស្មី​ស្ទឹងត្រង់ លោក ឌុល យ៉េត ជំនួយការ លោក បណ្ឌិត យី​ម រដ្ធា នឹង​ក្រុម​ការងារ​អង្គការ ចីរភាព​បរិស្ថាន បាន​សហការ​ជាមួយ​លោក អ៊ូច សុខ​អាន ប្រធាន​សាខា​អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​កំពង់ស្ពឺ និង​លោក យឹម រិន អនុប្រធាន បាន នាំយក​ជំនួយ​ចូលរួម​រំលែក​ទុក្ខ​របស់​គ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រ៉ី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​បឹង​រនាល ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ទទួលមរណៈភាព នៅ​ថ្ងៃ​សុក្រ ១៣​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយសារ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​និង​ខ្សោយបេះដូង ដោយ​បាន​បង្សល់​ទុក​កូនស្រី​ទើប​សម្រាលបាន​២១​ថ្ងៃ និង​កូនប្រុស​អាយុ​៦​ឆ្នាំ​ជា​កូនកំព្រា​។

​ជំនួយ​ពី​សប្បុរសជន​រួមមាន អង្ករ 1 បាវ 50 គី​ឡូ ទឹកស៊ីអ៊ីវ​2​យួរ ទឹក​សុទ្ធ​2​រ​កេស មី​1​កេស ទឹកត្រី​2​យួរ ស្កសរ 1​គី​ទ្បូ អំបិល 1 គីឡូក្រាម ប៊ីចេង​មួយកញ្ចប់ ត្រីខ 12​កំប៉ុង និង​បច្ច័យ​ចំនួន 42 ម៉ឺន​រៀល​។​

​ក្រុមគ្រួសារ​នៃ​សព​បាន​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនៈត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ព្រះនាម រាក្យ​សា​ទេវី សូម​ប្រោស​ប្រទាន​នូវ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​គេហទំព័រ រដ្ឋា រស្មី​ស្ទឹងត្រង់ និង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​ក្រុម​ការងារ​ទាំងអស់ មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំងកាយ​មាំមួន ជោគជ័យ​គ្រប់​ភារៈកិច្ច​ទាំងពួង និង​សមប្រកប នូវ​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល