ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»

ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ក្រសួង​ព័ត៌មាន​បាន​រៀបចំ​វេទិកា​កិច្ចពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ «​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ​» (Building Regional Trust, Digital Resilience, and Responsible information Sharing) ដែល​វេទិការ​ពិភាក្សា​នេះ​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ Sun & Moon Riverside តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម (៤១) ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថានទូត​ចិន និង​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មន្ត្រី​អ្នកនាំពាក្យ​គ្រប់​ក្រសួង​-​ស្ថាប័ន មន្ត្រី​អ្នកនាំពាក្យរ​ដ្ធ​បាលរា​ជ​ធានី​-​ខេត្ត ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ព័ត៌មាន អ្នកសារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន អ្នក​ផលិត​មាតិកា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​មេគង្គ​រួមមាន (​កម្ពុជា​, ចិន​, ឡាវ​, វៀតណាម និង​មី​យ៉ាន់​ម៉ា​) សរុប​ប្រមាណ ២៥០​នាក់​។​

​វេទិកា​នេះ​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ពី​សាធារណរដ្ធ​ប្រជា​មេនិត​ចិន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការសម្របសម្រួល​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក រវាង​វាគ្មិន​មកពី​ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​មេគង្គ ពាក់ព័ន្ធ​នឹង​ប្រភេទ​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន និង​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​ជា​សមាជិក បញ្ហា​ប្រឈម​ក្នុង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ យន្តការ​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អក្ខរកម្ម​ឌីជីថល​ក្នុងចំណោម​ប្រជាជន នៃ​ប្រទេស​មហា​អនុ​តំបន់​មេគង្គ តួនាទី​របស់​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការទប់ស្កាត់ ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ពិសេស​វិធានការ​យុទ្ធសាស្ត្រ​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​

​តាមរយៈ​វេទិកា​នេះ នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កិច្ចសហការ​រវាង​ប្រទេស​និង​ប្រទេស ថែម​ទាំង​ផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​នៅក្នុង​តំបន់ និង​សកលលោក តាមរយៈ​ការកសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ការពង្រឹង​ភាព​ធន់រ​បស់​ប្រជា​ពលរដ្ធ​ទៅនិង​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មិនតែប៉ុណ្ណោះ​ថែមទាំង​ជួយ​ពង្រឹង​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​មេគង្គ និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ និង​ព័ត៌មាន​ភាន់ច្រឡំ ពិសេស​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត បាននិងកំពុង​ចរាចរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នាបច្ចុប្បន្ន ខណៈ​បច្ចេកវិទ្យា​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ការទទួល​និង​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ងាយស្រួល រហ័ស ប៉ុន្តែ​បង្ក​ហានិភ័យ​ខ្ពស់ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​បង្ការ និង​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល