ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​

សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តព្រៃវែង ៖ នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ឃីម រដ្ឋា ប្រធានចាងហ្វាងការផ្សាយ អង្គភាពព័ត៌មាន រដ្ឋា រស្មីស្ទឹងត្រង់ បានដឹកនាំក្រុមការងារ រួមជាមួយ លោក អ៊ិន យឿន និងលោក ឌុល យ៉េត ទីប្រឹក្សារបស់លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ «ចីរភាពបរិស្ថានកម្ពុជា» នាំយក អំណោយ សប្បុរសធម៌ ទៅជួយឧបត្ថម្ភ ដល់គ្រួសារប្អូនប្រុស និងប្អូនស្រី ដែលមានជីវភាពខ្វះខាត និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យសម្តេចតេជោ ។

​អំណោយ​ដែល​បាន​ប្រគល់​ជូន​រួមមាន​៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹក​សុទ្ធ ១ កេស ទឹកត្រី ទឹកស៊ីអ៊ីវ មុង ១ កន្ទេល ១ ភួយ ១ ធុង​ដាក់​ទឹក ចាន ស្លាបព្រា វែក​បាយ វែក​សម្ល និង​ថវិកា​ចំនួន ១០០,០០០ រៀល​។ គ្រួសារ​ទទួល​អំណោយ​មាន​ទីលំនៅ​ក្នុង​ភូមិប្រ​ហ៊ូត ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ឃីម រដ្ឋា បាន​មានប្រសាសន៍ថា ការចែករំលែក​ធនធាន និង​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក គឺ​ជា​ទង្វើ​មនុស្សធម៌​ដ៏​មាន​តម្លៃ ដែល​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​។

​ទោះបី​អំណោយ​មិន​មាន​ទំហំ​ធំធេង​ក៏ដោយ ប៉ុន្តែ​ជា​កម្លាំងចិត្ត​មួយ​ក្នុង​ការជួយ​សម្រាល​បន្ទុក និង​លើកទឹកចិត្ត​ដល់​គ្រួសារ​ឱ្យមាន​កម្លាំងចិត្ត​បន្ត​ព្យាបាល និង​រស់នៅ​ប្រចាំថ្ងៃ​។​

​សកម្មភាព​សប្បុរសធម៌​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​ចំណែក​របស់​អង្គភាព​ព័ត៌មា​ន រដ្ឋា រស្មី​ស្ទឹងត្រង់ ក្នុង​ការងារ​សង្គម និង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ស្របតាម​ទិសដៅ​មនុស្សធម៌ និង​ស្មារតី​ចែករំលែក​ក្នុង​សង្គម​កម្ពុជា​។​
​អង្គភាព​ព័ត៌មាន រដ្ឋា រស្មី​ស្ទឹងត្រង់​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល