ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ឱ្យ​បញ្ជូន​សំណុំរឿង​មន្ត្រី​យក​លុយ​ពី​រោងចក្រ ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​រក​ការពិត​លើ​រឿងនេះ !​។​

​សូមបញ្ជាក់​ថា​: កាលពី​ខែ​មេសា ឆ្នាំ​២០២៦​កន្លងទៅនេះ​! មានការ​បែកធ្លាយ​សំឡេង​រដ្ឋបាល​រោងចក្រ​កែច្នៃ​ដំណាប់​ស្វាយ​មួយកន្លែង នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​អះអាង​ថា : មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ទារ​លុយ​របស់​ខ្លួន​ចំនួន ១៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​មិន​ធ្វើ​របាយការណ៍​វាយតម្លៃ​មិនល្អ​លើ​ការងារ គ្រប់គ្រង​កាក សំណល់​រាវ​ក្នុង​រោងចក្រ ។ ប៉ុន្តែ​ក្រោយ​មាន​ការចរចា បាន​ព្រមព្រៀង​គ្នា​ត្រឹម ៦០០​ដុល្លារ​។ តែ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នេះ​។ ក្រោយ​បែកធ្លាយ​សំឡេង​នោះ ក្រសួង​បរិស្ថាន ក៏​បាន​បើក​ការស៊ើបអង្កេត​លើ​រឿងនេះ ។

​យោងតាម​លិខិត​របស់ ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៦ បានឱ្យដឹងថា​: តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ការប្រមូល​ព័ត៌មាន​ព្រមទាំង​ការពិនិត្យ​ឯកសារ​និង​ភស្តុតាង​ពាក់ព័ន្ធ​ដោយ​ក្រុមការងារ​អធិការកិច្ច បាន​រកឃើញថា :​ករណី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទាំង​០២​នាក់ មាន​: ១- លោក ឈុន ឈៀង​ហេង ប្រធានការិយាល័យ​គាំពារ​បរិស្ថាន , ២- លោ​ល ជួប ពន្លឺ មន្ត្រី​ជាប់​កិច្ចសន្យា ដែល​ត្រូវបាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ថា :​បាន​ទារ​ប្រាក់​ពី​ក្រុមហ៊ុន HONG CHENG FANG DIRED MANGO PROCESSING FACTORY CO.,LTD. នោះ គឺ​ពុំ​មាន​ភស្តុតាង​ជាក់ស្តែង​គ្រប់គ្រាន់ និង​គួរឱ្យ​ជឿទុកចិត្ត​ណាមួយ​សម្រាប់​បញ្ជាក់ថា :​បាន​កើតមានឡើង ពិតប្រាកដ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​!​។​

​ក្នុង​លិខិត​បន្តថា :​ការពិនិត្យ​លើ​ប្រភព​ព័ត៌មាន​សក្ខីកម្ម​ឯកសារ​ពាក់ព័ន្ធ និង​ទិន្នន័យ​ដែល​ប្រមូលបាន មិន​បាន​បង្ហាញ​ពី​អង្គហេតុ​ឬ​មូលដ្ឋាន​ច្បាស់លាស់ ដែល​អាច​គាំទ្រ​ដល់​ការចោទប្រកាន់​ក្នុងករណី​នេះ​បាន​ទេ​។​

​ដើម្បី​រក​ការពិត និង​ភាពយុត្តិធម៌​ដល់​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទាំង​០២ នាក់​ខាងលើ ! ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ :

​ទី​១- ពិនិត្យ​កសាង​សំណុំរឿង​ទៅ​តុលាការ​ករណី​បរិហារកេរ្តិ៍ ឬ​ស្រាវជ្រាវ​ករណី​ចោទប្រកាន់​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទាំង​០២​រូប​។​

​ទី​២- ពិនិត្យ​ដាក់​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការទទួល​ប្រាក់ ឬ​ទារប្រាក់​ពី​ក្រុមហ៊ុន​ខាងលើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា : ការបញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ត​រក​ការពិត​លើ​សំណុំរឿង​ខាងលើ​។ ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា :​ការធ្វើ​បែប​នេះ ដើម្បី​រក​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ជូន​មន្ត្រី​ក្នុង​ករណី​មិន​បាន​ប្រព្រឹត្ត​!​។ តែបើ​ប្រព្រឹត្ត​ដូច​សំឡេង​បែកធ្លាយ​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​!!! ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល