ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥

UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Eamonn Murphy នាយក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​, អឺរ៉ុប​ខាងកើត​, និង​អាស៊ី​កណ្តាល នៃ​កម្មវិធី​សហប្រជាជាតិ​រួមគ្នា​ស្តីពី​មេរោគ​អេដស៍​/​ជំងឺអេដស៍ (UNAIDS) និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកនាយក​ប្រចាំ​តំបន់ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​ការពង្រឹង​វិស័យ​សុខាភិបាល​។ ជាមួយគ្នានេះ​, លោកនាយក​ប្រចាំ​តំបន់ ក៏​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ និង ភាពជា​អ្នកដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​សាធារណៈ ពិសេស​ការដាក់ចេញ និង​ការអនុវត្ត​នូវ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​ស្តីពី​គាំពារ​សង្គម​។ បន្ថែម​ពី​នេះ​, លោកនាយក​ប្រចាំ​តំបន់​បាន​សម្ដែង​នូវ​ការអបអរសាទរ​ដល់​កម្ពុជា​ចំពោះ​ភាពជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ (៩៥% នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​ដឹង​ពី​ស្ថានភាព​ផ្ទុក​មេរោគ​អេដស៍​របស់ខ្លួន​, ៩៥% នៃ​អ្នក​ដែល​ដឹង​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៥% នៃ​អ្នក​ដែល​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ មាន​បន្ទុក​មេរោគ​អេដស៍​កម្រិត​ទាប​) ដែល​ឆ្ពោះ​ទៅរក​ការបញ្ចប់​ជំងឺអេដស៍ ដែល​ជា​បញ្ហា​គំរាមកំហែង​ចំពោះ​សុខភាព​សាធារណៈ​នៅ​ឆ្នាំ​២០៣០
​។ លោកនាយក​ប្រចាំ​តំបន់​បាន​គូសបញ្ជាក់​បន្ថែមថា កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​៧ ក្នុង​ពិភពលោក និង​ជា​ប្រទេស​ទី​មួយ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​អាច​សម្រេច​បាន​គោលដៅ​សកល​នេះ​យ៉ាង​ត្រចះត្រចង់ និង​បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​ចែករំលែក​បទពិសោធន៍​ជោគជ័យ ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​។ លោកនាយក​ប្រចាំ​តំបន់​ក៏បាន​គូសបញ្ជាក់ថា UNAIDS នៅតែ​បន្ត​ផ្ដល់​នូវ​ការគាំទ្រ ក៏ដូចជា​សហការ​ជាមួយ​កម្ពុជា នៅក្នុង​វិស័យ​សុខាភិបាល ជាពិសេស គឺ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍​នេះ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ក៏ដូចជា​ការគាំទ្រ​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ជូន​លោកនាយក​ប្រចាំ​តំបន់​ថា ទាំង​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ​រហូតមកដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​, រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​អាទិភាព​ខ្ពស់ និង​ចាត់​ទុក​ប្រជាជន​ជា​ស្នូល តាមរយៈ​ការលេីកកម្ពស់​សុខ​ភាព​, ការអប់រំ និង​ការបង្កើត​ការងារ ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ការរីកចម្រើន​របស់​ប្រទេសជាតិ​។ បន្ថែម​ពី​នេះ​, រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​កិច្ចខិតខំ​លើកកម្ពស់​វិស័យ​សុខាភិបាល តាមរយៈ​ការ​ធ្វេី​ឱ្យ​កាន់តែ​ប្រ​សេីរ​ឡេីង​មូលដ្ឋាន​សុខាភិបា​លទាំង​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន​។ ព្រម​ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​បន្ថែមថា ទោះបីជា​កម្ពុជា​សម្រេចបាន​សមិទ្ធផល​ជា​ច្រេី​ន​ក្នុង​វិស័យ​សុខាភិបា​លក្តី​, កម្ពុជា​នៅតែ​ចាត់ទុក​ជំងឺអេដស៍ និង​ជំងឺឆ្លង​នានា ជា​ហានិភ័យ​ចម្បង​ចំពោះ​សុខភាព​សាធារណៈ ដែល​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ដោះស្រាយ និង​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​លេីក​ទឹកឱ្យ​UNAIDS បន្ត​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល ព្រមទាំង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការគាំទ្រ និង​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល