ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​

គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ លោក​អភិបាលស្រុក​កូន​មុំ រួមជាមួយ​លោក​អធិការនគរបាល​ស្រុក​កូន​មុំ លោក សា​ធ គន្ធា កងកម្លាំង​យោធា​ប្រចាំ​ស្រុក​កូន​មុំ លោក នឹត សុភ័ក្ត្រ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កូន​មុំ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី អនុប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន មេឃុំ និង​មេភូមិ បាន​ចុះ​ប្រតិបត្តិ​ការរួម​គ្នា​វាយ​បំផ្លាញ​ឡធ្យូង​ខុសច្បាប់​មួយចំនួន ដែល​ស្ថិតនៅ​តំបន់​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​ពិសេស​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ការផលិត​ធ្យូង​ដោយ​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ធនធាន​ព្រៃឈើ​របស់​ជាតិ​។​

​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ ក្រុម​ការងារ​ចម្រុះ​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង រកឃើញ​ឡធ្យូង​មួយចំនួន​ដែល​ត្រូវបាន​សាងសង់ និង​ដំណើរការ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​។ ជា​លទ្ធផល សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បាន​ធ្វើការ​វាយកម្ទេច និង​បំផ្លាញ​ឡធ្យូង​ទាំងនោះ ដើម្បី​បញ្ឈប់​ការប្រើប្រាស់ និង​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​បន្តទៀត​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ជា​ពិសេស​ព្រៃឈើ ដែល​ជា​សម្បត្តិ​រួម​របស់​ជាតិ ព្រមទាំង​ជៀសវាង​ការចូលរួម ឬ​គាំទ្រ​សកម្មភាព​ណាមួយ​ដែល​បង្ក​ការបំផ្លាញ​បរិស្ថាន និង​ផ្ទុយ​ពី​ច្បាប់​ជា​ធរមាន​។​

​ប្រតិបត្តិការ​នេះ​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាជ្ញា​ធរ កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អង្គការ​ដៃគូ ក្នុង​ការរួម​គ្នា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ សំដៅ​ធានា​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព និង​ទុក​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល