ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កោះកុង ៖ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលការណ៍ និង​បទបញ្ជា​ណែនាំ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​បុគ្គល​មួយចំនួន​បន្តធ្វើ​សកម្មភាព​រំលោភ​យក​ដី​សាធារណៈ ដោយ​មិន​ញញើត​ចំពោះ​ច្បាប់​នោះឡើយ​។​

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សកម្មភាព​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង ធ្វើ​ការដឹកជញ្ជូន និង​ចាក់ដី​លុប​ឆ្នេរសមុទ្រ​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។ សកម្មភាព​នេះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារតែ​តំបន់​ឆ្នេរសមុទ្រ គឺ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សហគមន៍​មូលដ្ឋាន​។​

​តាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​នេះ ត្រូវបាន​សង្ស័យថា មាន​គោលបំណង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។

​ករណី​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ធនធានធម្មជាតិ និង​សិទ្ធិ​ប្រើប្រាស់​រួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន សូម​អំពាវនាវ​ដល់​លោក​អភិបាល​ស្រុក​ស្រែអំបិល និង​លោកជំទាវ​អភិបាល​ខេត្ត​កោះកុង មេត្តា​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ និង​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ខាងលើ និង​អនុវត្ត​វិធានការ​តាម​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​។​

​ប្រជាពលរដ្ឋ​ក៏​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​រក្សា​ធនធានធម្មជាតិ​សម្រាប់​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​។​
​លេខ​ទំនាក់ទំនង​៖
០៦៩ ២៥៤ ៧៤៧
០៧៦ ៤៤៤ ៤៣៧៣

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល