ទាន់ហេតុការណ៍
អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ - ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​
0

អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ

អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍ ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​តាមរយៈ​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១៣៥ ក្នុង​ភូមិ​ព្រៃ​ស្មាច់ ឃុំ​ព្រៃ​វិហារ ស្រុក​កង​ពិសី ខេត្ត​កំពង់ស្ពឺ​។​

​យុទ្ធនាការ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​សាខា​អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដោយ​មាន​គោលបំណង​កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ​។​

​សកម្មភាព​នេះ ដឹកនាំ​ដោយ​លោក អូ​ច សុខ​អាន ប្រធាន​សាខា​អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ រួមជាមួយ​លោក យ​ម រិន អនុប្រធាន លោក ហាក់​នី សមាជិក និង​ក្រុមការងារ​ជាច្រើនរូប​។ ក្នុងនោះដែរ ក៏​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​លោក ម៉ិញ សាវឿន មេ​ភូមិ​ព្រៃ​ស្មាច់ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃ​វិហារ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​។​

​ជា​លទ្ធផល ក្រុម​ការងារ​បាន​កាប់​សម្អាត​ព្រៃ និង​រំដោះ​មុខ​ទឹក​បាន​ប្រវែង​ប្រមាណ ២៥០​ម៉ែត្រ ដែល​បាន​ជួយ​សម្រួល​ដល់​ការហូរ​ទឹក និង​ធ្វើឱ្យ​បរិស្ថាន​នៅ​ក្នុង​ភូមិ​ព្រៃ​ស្មាច់​មាន​សោភ័ណភាព និង​អនាម័យ​កាន់តែ​ល្អប្រសើរ​។​

​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​អំពាវនាវ​ឱ្យ​បន្ត​ថែរក្សា​បរិស្ថាន សម្អាត​អនាម័យ និង​រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ផលប្រយោជន៍​រួម​របស់​សហគមន៍​។​

​ក្នុង​ឱកាស​នេះ​ដែរ ក្រុមការងារ​អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា អាជ្ញាធរ​ភូមិ​-​ឃុំ ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជូនពរ​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​តរៀង​ទៅ​។ សូម​អរគុណ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល