ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​

យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍ ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​តាមរយៈ​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១៤៥ ក្នុង​ភូមិ​ព្រៃ​ស្មាច់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​យុទ្ធនាការ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដោយ​មាន​គោលបំណង​កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ​។​

​សកម្មភាព​នេះ ដឹកនាំ​ដោយ​លោក អ៊ូច​សុខ​អាន ប្រធាន​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ រួមជាមួយ​លោក យឹ​ម រិន អនុប្រធាន លោក ហាក់​នី សមាជិក និង​ក្រុមការងារ​ជាច្រើនរូប​។ ក្នុងនោះដែរ ក៏​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​លោក ម៉ិញ សាវឿន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃ​វិហារ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​។​

​ជា​លទ្ធផល ក្រុម​ការងារ​បាន​កាប់​សម្អាត​ព្រៃ និង​រំដោះ​មុខ​ទឹក​បាន​ប្រវែង​ប្រមាណ ២៥០​ម៉ែត្រ ដែល​បាន​ជួយ​សម្រួល​ដល់​ការហូរ​ទឹក និង​ធ្វើឱ្យ​បរិស្ថាន​នៅ​ក្នុង​ភូមិ​ព្រៃ​ស្មាច់​មាន​សោភ័ណភាព និង​អនាម័យ​កាន់តែ​ល្អប្រសើរ​។​

​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​អំពាវនាវ​ឱ្យ​បន្ត​ថែរក្សា​បរិស្ថាន សម្អាត​អនាម័យ និង​រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ផលប្រយោជន៍​រួម​របស់​សហគមន៍​។​

​ក្នុង​ឱកាស​នេះ​ដែរ ក្រុមការងារ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អាជ្ញាធរ​ភូមិ​-​ឃុំ ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជូនពរ​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​តរៀង​ទៅ​។ សូម​អរគុណ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល