ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ និង​រក​ឃើញ​ផលិតផល ចំនួន ១១២​មុខ ស្មើរ​នឹង ២៣,២៤៥.០៥ គីឡូក្រាម និង​ផ្លែឈើ​ខូច​គុណភាព ២០៤ កេស ស្មើរ​នឹង ៣,២៦៤ គីឡូក្រាម ។​

​នៅ​ថ្ងៃ​សុក្រ​-​សៅរ៍​-​អាទិត្យ ទី​ទី​១២-១៣-១៤ ខែមិថុនា ឆ្នាំ​២០២៦ មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​សហការ ជាមួយ​សមត្ថកិច្ច​ចម្រុះ ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​នៃ​អាជ្ញាធរ​ខណ្ឌ​ទាំង​៨ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ដុក និង​ចែកចាយ​សាច់​បង្កក និង​ផលិតផល​ផ្សេង​ទៀត​ចំនួន​៣១ ស្ថិត​នៅក្នុង​មូលដ្ឋាន ខណ្ឌ​ទួលគោក ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌដង្កោ ខណ្ឌ​កំបូល​។​

​ការត្រួតពិនិត្យ​ផ្ដោត​សំខាន់​លើ​ការស្វែងរក​សារធាតុ​គីមី​ហាមឃាត់ និង​អនុលោមភាព​លើ​ផលិតផល​ទំនិញ ៖
•​ជា​លទ្ធផល​ឆ្លងកាត់​ការត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ១១២​មុខ ស្មើរ​នឹង ២៣,២៤៥.០៥ គីឡូក្រាម និង​ផ្លែឈើ​ខូច​គុណភាព ២០៤ កេស ស្មើរ​នឹង ៣,២៦៤ គីឡូក្រាម និង​ឃាត់​ទុក​បណ្តោះអាសន្ន​ផលិតផល​ទំនិញ​មួយចំនួន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម​នាំចូល ចែកចាយ ផលិតផល​សាច់សត្វ​ស្រស់ បង្ក​ក ផលិតផល​អំពី​សត្វ និង​ទំនិញ​ផលិតផល​ម្ហូបអាហារ​ផ្សេងៗ សូម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ន​ស្របតាម​ច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខ័ណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស ជា​ធរមាន​។​
​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រៀម​លក្ខណៈ​រួចស្រេច​ទទួល​កិច្ច​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សាធារណជន ក្នុង​ការផ្តល់​ព័ត៌មាន ឬ​ធ្វើបណ្តឹង គ្រប់ពេលវេលា រួម​ទាំង​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​។​

​សូម​ធ្វើ​ការទំនាក់ទំនង​តាមរយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ។ សូម​អរគុណ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល