ទាន់ហេតុការណ៍
​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​-​ខេត្ត - ទីតាំង​សិប្បកម្ម​កែច្នៃ​សំបក​រថយន្ត មួយ​កន្លែងរ​ក្នុងស្រុក​អង្គស្នួល រង​ការរិះគន់ និង​មាន​ក្តីព្រួយបារម្ភ ពលរដ្ឋ​ជុំវិញ​មូលដ្ឋាន​ក៏​ដូចជា​ពលរដ្ឋ​លោក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​!!
0

តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ

តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៦ តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ៩:៥០ នាទី នៅ​ភូមិ​ត្រពាំង​ស្យា ឃុំ​ស្វាយ​រំ​ពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​

​លោក​អនុបណ្ឌិត លី គឹម​ស៊ុន តំណាងឱ្យ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា រួមជាមួយ លោក អ៊ូច សុខ​អាន តំណាងឱ្យ លោក​បណ្ឌិត ឃីម រដ្ថា ប្រធាន​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» បាន​អញ្ជើញ​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឃុំ​ស្វាយ​រំ​ពារ រួមមាន​៖
​លោក ចាន់ ដា​រ៉ា មេឃុំ​ស្វាយ​រំ​ពារ​, លោក ឡោ ឡា​ប៉ាំង​, នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រំពារ​, លោកស្រី នួន ស៊ីណ​ម សមាជិកា​ក្រុមប្រឹក្សា​ឃុំ​, លោក នូ ផាត មេ​ភូមិ​ត្រពាំង​ស្យា ព្រមទាំង​សមាជិក សមាជិកា និង​យុវជន​ឃុំ​ស្វាយ​រំ​ពារ​ ។ ​ក្រុម​ការងារ​ទាំងអស់ បាន​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន (​អត្តលេខ ១៨៧៦៦០) អង្គភាព​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ ។​

​ក្នុងឱកាស​ប្រកបដោយ​សេចក្តី​សោកសង្រេង​នេះ អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» និង​អាជ្ញាធរ​ដែនដី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​ម្ចាស់​ឧបត្ថម្ភ​ទាំង​អស់ ដែល​បាន​ចូលរួម​បច្ច័យ និង​គ្រឿងឧបភោគ​បរិភោគ ដល់​គ្រួសារ​នៃ​សព រួមមាន​៖
– ឯកឧត្តម ស៊ឹម វណ្ណៈ និង លោកជំទាវ សៅ សា​រៀម (​ហៅ​ស្រី​តូច​)៖ ឧបត្ថម្ភ​ថវិកា​ចំនួន ២,០០០,០០0 រៀល (​តាមរយៈ​លោក ឡោ ឡា​ប៉ាំង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រំពារ​)

– អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» និង​សប្បុរសជន​៖ ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៣០,០០០ រៀល (៣០ ម៉ឺន​រៀល​) និង ១០ ដុល្លារ​, អង្ករ ១ បាវ (៥០ គីឡូក្រាម​), ទឹកត្រី ១ យួរ​, និង​ទឹកស៊ីអ៊ីវ ១ យួរ ក្នុងនោះ​រួមមាន​៖ លោក អ៊ូច សុខ​អាន ឧបត្ថម្ភ ១១០,០០០ រៀល (១១ ម៉ឺន​រៀល​), លោក សឿន ឌី ឧបត្ថម្ភ ១០ ដុល្លារ​, លោកជំទាវ ឆាយ សុខ​ខន ឧបត្ថម្ភ ៤០,០០០ រៀល​, លោក ហេង សុ​រ៉េ​ន ឧបត្ថម្ភ ៤០,០០០ រៀល​, លោក ហេង សុផាត ឧបត្ថម្ភ ២០,០០០ រៀល​, លោក អ៊ិន យឿន ឧបត្ថម្ភ ៥០,០០០ រៀល ។​

– រដ្ឋបាល​ឃុំ​ស្វាយ​រំពារ​៖ ឧបត្ថម្ភ​ថវិកា​ចំនួន ៥០,០០០ រៀល​, អង្ករ ១ បាវ​, ទឹកត្រី ១ យួរ​, និង​ទឹកស៊ីអ៊ីវ ១ យួរ ។​

​គ្រួសារ​នៃ​សព​ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ជួយ​តាម​ថែរក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​សប្បុរសជន​ទាំងអស់ ឱ្យ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់ លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លាត​ឡើយ​៕

 

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល