នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុបណ្ឌិត លី គឹមស៊ុន តំណាងឱ្យ លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា រួមជាមួយ លោក អ៊ូច សុខអាន តំណាងឱ្យ លោកបណ្ឌិត ឃីម រដ្ថា ប្រធានអង្គភាពព័ត៌មាន «រដ្ឋា រស្មីស្ទឹងត្រង់» បានអញ្ជើញចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំស្វាយរំពារ រួមមាន៖
លោក ចាន់ ដារ៉ា មេឃុំស្វាយរំពារ
លោក ឡោ ឡាប៉ាំង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ
លោកស្រី នួន ស៊ីណម សមាជិកាក្រុមប្រឹក្សាឃុំ
លោក នូ ផាត មេភូមិត្រពាំងស្យា ព្រមទាំងសមាជិក សមាជិកា និងយុវជនឃុំស្វាយរំពារ
ក្រុមការងារទាំងអស់បានចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារសព លោកនាយចក្របាលទោ អ៊ួច ម៉ុន (អត្តលេខ ១៨៧៦៦០) អង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០ នាទី នៅភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសប្រកបដោយសេចក្តីសោកសង្រេងនេះ អង្គភាពព័ត៌មាន «រដ្ឋា រស្មីស្ទឹងត្រង់» និងអាជ្ញាធរដែនដី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌របស់ម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានចូលរួមបច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារនៃសព រួមមាន៖
១. ឯកឧត្តម ស៊ឹម វណ្ណៈ និង លោកជំទាវ សៅ សារៀម (ហៅស្រីតូច)៖ ឧបត្ថម្ភថវិកាចំនួន ២,០០០,០០0 រៀល (តាមរយៈលោក ឡោ ឡាប៉ាំង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ)
២. អង្គភាពព័ត៌មាន «រដ្ឋា រស្មីស្ទឹងត្រង់» និងសប្បុរសជន៖ ឧបត្ថម្ភថវិកាសរុបចំនួន ៣០,០០០ រៀល (៣០ ម៉ឺនរៀល) និង ១០ ដុល្លារ, អង្ករ ១ បាវ (៥០ គីឡូក្រាម), ទឹកត្រី ១ យួរ, និងទឹកស៊ីអ៊ីវ ១ យួរ ក្នុងនោះរួមមាន៖
លោក អ៊ូច សុខអាន ឧបត្ថម្ភ ១១០,០០០ រៀល (១១ ម៉ឺនរៀល)
លោក សឿន ឌី ឧបត្ថម្ភ ១០ ដុល្លារ
លោកជំទាវ ឆាយ សុខខន ឧបត្ថម្ភ ៤០,០០០ រៀល
លោក ហេង សុរ៉េន ឧបត្ថម្ភ ៤០,០០០ រៀល
លោក ហេង សុផាត ឧបត្ថម្ភ ២០,០០០ រៀល
លោក អ៊ិន យឿន ឧបត្ថម្ភ ៥០,០០០ រៀល
៣. រដ្ឋបាលឃុំស្វាយរំពារ៖ ឧបត្ថម្ភថវិកាចំនួន ៥០,០០០ រៀល, អង្ករ ១ បាវ, ទឹកត្រី ១ យួរ, និងទឹកស៊ីអ៊ីវ ១ យួរ
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយតាមថែរក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព្រមទាំងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកនាយចក្របាលទោ អ៊ួច ម៉ុន បានទៅកាន់សុគតិភព កុំបីឃ្លាតឡើយ៕








