យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គការចីរភាពបរិស្ថានកម្ពុជា មានសេចក្ដីរន្ធត់យ៉ាង ក្រៀមក្រំក្រៃលែង និងចូលរួមស្ដោកស្ដាយយ៉ាងពន់ពេកជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន ចំពោះមរណភាព ឧបាសិកា អ៊ាង សុផាត ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដមបណ្ឌិត បានទទួលមរណភាពនៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤៣ នាទីល្ងាច ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ ។








